មន្ត្រីសភាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងតេអេរ៉ង់បានទទួលប្រាក់ចំណូលដំបូងពីថ្លៃប្រើប្រាស់ច្រកសមុទ្រហ័រមូសជាយុទ្ធសាស្ត្រ ក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
អនុប្រធានសភា លោក Hamidreza Hajibabaei បានថ្លែងថា៖«ប្រាក់ចំណូលដំបូងដែលទទួលបានពីថ្លៃឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានដាក់ចូលទៅក្នុងគណនីធនាគារកណ្តាល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ផ្សេងទៀត បានចេញផ្សាយសេចក្តីថ្លែងការណ៍ដូចគ្នា ដោយមិនបានពន្យល់លម្អិតទេ៕

