លោក Zelenskyy៖ កិច្ចព្រមព្រៀងយានដ្រូន ត្រូវបានចុះហត្ថលេខាជាមួយប្រទេសឈូងសមុទ្រចំនួន៣

2026/04/24 02:37:34 am        61


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) នេះថា ទីក្រុងគីវវបានចុះហត្ថលេខាលើ «ឯកសារសន្តិសុខធំៗចំនួន៣» ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការយានដ្រូន និងសមត្ថភាពការពារជាតិ។

លោក Zelenskyy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា៖ «ទាំងនេះនឹងប្រែទៅជាកិច្ចសន្យាផ្សេងៗគ្នាជាច្រើន ទាំងជាមួយវិស័យឯកជន និងសាធារណៈរបស់អ៊ុយក្រែន»។

អ៊ុយក្រែនកំពុងផ្តល់ជូននូវជំនាញ ដែលទទួលបានពីការទប់ទល់នឹងយានដ្រូនផលិតឡើងដោយអ៊ីរ៉ង់ ដែលប្រើប្រាស់ដោយរុស្ស៊ីក្នុងសង្គ្រាម។ ទីក្រុងមូស្គូ បានដាក់ពង្រាយយានដ្រូន Shahed យ៉ាងទូលំទូលាយ ជាប្រភេទដូចគ្នាដែលប្រើក្នុងការវាយប្រហារដោយអ៊ីរ៉ង់ នៅទូទាំងឈូងសមុទ្រ។

លោក Zelenskyy បានកត់សម្គាល់ថា ខណៈពេលដែលយានដ្រូន Shahed អាចមានតម្លៃចន្លោះពី ៨០.០០០ដុល្លារ ទៅ ១៣០.០០០ដុល្លារ វាអាចត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធដែលមានតម្លៃត្រឹមតែ ១០.០០០ដុល្លារប៉ុណ្ណោះ ពោលគឺទាបជាងមីស៊ីលការពារដែនអាកាសប្រពៃណីដែលមានតម្លៃរាប់លាន។

លោកបានបញ្ជាក់ថា៖ «យើងចង់ជួយពួកគេការពារខ្លួន។ ហើយយើងនឹងបន្តកសាងភាពជាដៃគូបែបនេះជាមួយប្រទេសដទៃទៀត»។

មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងគីវបានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជំនាញ បេសកកម្មបណ្តុះបណ្តាល និងកម្មវិធី ក្នុងការរួមបញ្ចូលប្រព័ន្ធយោធាផ្សេងៗ ក៏ដូចជាផ្គត់ផ្គង់យានដ្រូន ដែលមានតម្លៃសមរម្យ និងបង្កើតខ្សែច្រវាក់ផលិតកម្មរួមគ្នា។

កិច្ចព្រមព្រៀងទាំងនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង រវាងអ៊ីរ៉ង់ និងរដ្ឋឈូងសមុទ្រ បន្ទាប់ពីការផ្ទុះឡើងនូវសង្គ្រាមដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm