អនុរដ្ឋមន្ត្រីការបរទេស លោក Alexander Pankin បាននិយាយថា ភាពមិនអាចទាយទុកជាមុនបានចំពោះរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជាបញ្ហាធំបំផុត នៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ។
លោកបាននិយាយថា៖«ការលំបាក គឺទំនងជាមិនមានភាពអាចទាយទុកជាមុនបាន។ អ្នកឮរឿងមួយនៅពេលព្រឹក មួយទៀតនៅពេលល្ងាច ហើយនៅថ្ងៃបន្ទាប់អ្នកឃើញសកម្មភាពដែលផ្ទុយនឹងរឿងទី១ និងទី២ ។ កម្រិតខ្ពស់នៃភាពមិនអាចទាយទុកជាមុនបាន គឺជាបញ្ហាធំបំផុត"
លោក Pankin បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក «គឺស្ថិតនៅចំណុចទាបបំផុត" ដោយបន្ថែមថា «ទំនាក់ទំនងផ្ទាល់រវាងប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាមេរិក នៅទីក្រុង Anchorageនៃរដ្ឋអាឡាស្កា គឺពិតជាមានអត្ថប្រយោជន៍ច្រើនណាស់»៕