ប្រធានផ្នែកអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ លោក Alexander De Croo បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សជាង ៣០ លាននាក់ នឹងត្រូវរុញច្រានឲ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់ រួមទាំងការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជី ស្របពេលដែលកសិករកំពុងដាំដំណាំ។
អ្នកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានប្រាប់សារព័ត៌មារ៉យទ័រថា កង្វះខាតជី ដែលកាន់តែអាក្រក់ទៅៗ ដោយសារការបិទនាវាដឹកទំនិញមិនឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស បានធ្វើឲ្យផលិតភាពកសិកម្មថយចុះរួចទៅហើយ។
អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិករូបនេះ បានបន្ថែមថា បញ្ហាកង្វះខាតជីនេះ ទំនងជានឹងប៉ះពាល់ដល់ទិន្នផលដំណាំ នៅចុងឆ្នាំនេះ។
លោកបាននិយាយថា៖«អសន្តិសុខស្បៀងនឹងឈានដល់កម្រិតខ្ពស់បំផុតរបស់វា ក្នុងរយៈពេលពីរបីខែទៀត ហើយគ្មានអ្វីច្រើនដែលអ្នកអាចធ្វើបាននោះទេ» ដោយបានលើកឡើងពីផលវិបាកផ្សេងទៀតនៃវិបត្តិនេះ រួមទាំងកង្វះខាតថាមពល និងការធ្លាក់ចុះនៃប្រាក់បញ្ញើ៕