ឈុត សេរី​វ៉ាន់​ថង ថា ប្ដូរ​ពី​ឃី​ក​បុក​ស៊ី​ង​ទៅ​ប្រកួតគុន​ខ្មែរ​គ្មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ​

2022/04/08 05:47:45 pm        119

​​ឃី​ក​ប៊ុ​ក​ស៊ី​ង​៖ សមាជិក​ក្រុម​ជម្រើស​ជាតិ​ឃី​ក​ប៊ុ​ក​ស៊ី​ង​កម្ពុជាកីឡាករ ឈុត សេរី​វ៉ាន់​ថង បាន​អះអាងថា ការប្ដូរ​ពី​ប្រកួត​បែប​ឃី​ក​បុក​ស៊ី​ងទៅ​ប្រកួត​បែប​គុន​ខ្មែរគ្មានអ្វី​ត្រូវ​បារម្ភ​នោះទេ ផ្ទុយទៅវិញអ្នកលេង​គុន​ខ្មែរមក​ប្រកួត​ឃី​ក​បុក​ស៊ី​ង​ទេ ទើប​ជួប​ការលំបាក។​

​ការលើកឡើង​នេះ បន្ទាប់ពី​រូបគេត្រូវបាន​ផ្គូរ​ផ្គង់​ជួប​កីឡាករ​ជើង​ខ្លាំង​ចិន​ Su Ke Xin ​ក្នុងការ​ប្រកួត​បែប​ប្រដាល់​គុន​ខ្មែរ ទម្ងន់ ៥៧.៥​គីឡូក្រាមនៅក្នុង​ព្រឹត្តិការណ៍ “​ស្ដេច​ប្រដាល់​អង្គរ ឬ​ Angkor King Fight” ​លើក​ទី​១ នា​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២២ ចុង​សប្ដាហ៍​នេះនៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។​ ​ឈុត សេរី​វ៉ាន់​ថង បញ្ជាក់ថា អ្វីដែល​បារម្ភចំពោះ​ការប្រកួត​នេះគឺ​ខ្លួន​ត្រូវ​ជួប​ជើង​ខ្លាំង​លំដាប់​ប្រទេស​ចិន តែ​គេ​សប្បាយចិត្តដែល​បាន​ជួប​ជើង​ខ្លាំង​បែបនេះ ព្រោះ​ជា​ឱកាសល្អដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​ការពង្រឹង​សមត្ថភាព ក៏ដូចជា​បច្ចេកទេសរ​បស់​ខ្លួនត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែឧសភា​ខាងមុខ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ Angkor King Fight ​លើក​ទី​១ នៅមុខ​អង្គរ ខេត្តសៀមរាបនា​ចុង​សប្ដាហ៍​នេះគឺមាន​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​កម្ពុជា​-​ចិន ១០​គូត្រូវ​ជួបគ្នាក្នុងនោះ​មាន​ ២​គូត្រូវ​ប្រកួត​បែប​គុន​ខ្មែរ ខណៈ​ ៨​គូ​ទៀតត្រូវ​ប្រកួត​បែប​ឃី​ក​ប៊ុ​ក​ស៊ី​ង​។ តាម​គម្រោងព្រឹត្តិការណ៍​ដ៏​ធំ​នេះក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ ពី​សំណាក់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ហើយក៏​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ BTV-News ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm