អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានកំណត់ថ្ងៃផុតកំណត់យ៉ាងតឹងរ៉ឹងសម្រាប់អ៊ីរ៉ង់ ក្នុងការដាក់សំណើកិច្ចព្រមព្រៀងនោះទេ។
លោកស្រីបានឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធមួយថា៖«លោកប្រធានាធិបតីមិនបានកំណត់ថ្ងៃផុតកំណត់យ៉ាងម៉ឺងម៉ាត់ ដើម្បីទទួលសំណើរបស់អ៊ីរ៉ង់ទេ មិនដូចរបាយការណ៍មួយចំនួនដែលខ្ញុំបានឃើញ នៅថ្ងៃ ព្រហស្បតិ៍នេះទេ។ នៅទីបំផុត ពេលវេលា នឹងត្រូវបានកំណត់ដោយលោកអគ្គមេបញ្ជាការកងទ័ព គឺលោកប្រធានាធិបតីសហរដ្ឋអាមេរិក»។
លោកស្រីបានបន្ថែមថា៖«ខ្ញុំដឹងថា មានប្រភពព័ត៌មានអនាមិកមួយចំនួនរាយការណ៍ថា ប្រហែលជាមានថ្ងៃផុតកំណត់បីទៅប្រាំថ្ងៃ។ នោះពុំមែនជាការពិតទេ។ លោកប្រធានាធិបតីមិនបានកំណត់ថ្ងៃផុតកំណត់ដោយខ្លួនឯងទេ»។
នាពេលមុននេះ គេហទំព័រព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់ប្រភពថា ការបន្តបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងមិនមានកំណត់ទេ។ យោងតាមប្រភព លោកប្រមុខសេតវិមាន បានបង្ហាញការត្រៀមផ្តល់ឲ្យទីក្រុងតេអេរ៉ង់បីទៅប្រាំថ្ងៃទៀត ដើម្បីឲ្យ«ជនជាតិអ៊ីរ៉ង់អាចរៀបចំកិច្ចការរបស់ពួកគេឲ្យមានសណ្តាប់ធ្នាប់»៕