រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងគៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី២៣-២៨ ខែមេសា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិករបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។ នេះបើយោងតាមក្រសួងការពារជាតិចិន។
ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើកម្មវិធីទំនាក់ទំនង WeChat ថា៖«រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងគៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី២៣-២៨ ខែមេសា តាមការអញ្ជើញរបស់ប្រទេសម្ចាស់ផ្ទះ ហើយក៏នឹងចូលរួមក្នុងកិច្ចប្រជុំរបស់ប្រធានទីភ្នាក់ងារការពារជាតិនៃប្រទេសសមាជិក SCO ដែលនឹងប្រព្រឹត្ត ទៅនៅទីក្រុង Bishkek។
ក្រសួងបានឲ្យដឹងទៀតថា លោក Dong Jun នឹងជួបជាមួយប្រធានគណៈប្រតិភូ SCO ដើម្បីផ្លាស់ប្តូរទស្សនៈលើស្ថានភាពអន្តរជាតិ និងតំបន់ ក៏ដូចជាទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ៕