លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បាននិយាយកាលពីថ្ងៃពុធថា ស៊ីរីអាចជាដំណើររឿងជោគជ័យសម្រាប់ពិភពលោក អាស្រ័យលើការគាំទ្រពីអន្តរជាតិ។
នៅពេលធ្វើសន្និសីទនៅក្រុមប្រឹក្សាសន្តិសុខអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី លោក Fletcher បាននិយាយថា លោក គឺស្ថិតក្នុងជំហរមួយ ដើម្បីចែករំលែកវឌ្ឍភាពវិជ្ជមានបន្ថែមទៀត។
លោក Fletcher បាននិយាយថា អំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសស៊ីរីកាលពីខែមុន លោកបានឃើញវឌ្ឍនភាព៖ មនុស្សរាប់លាននាក់វិលត្រឡប់មកផ្ទះវិញ ទីផ្សារកំពុងរីកចម្រើន និងចរន្តអគ្គិសនីត្រូវបានស្តារឡើងវិញ។
ប៉ុន្តែលោកបានព្រមានថា ប្រទេសស៊ីរីប្រឈមនឹងហានិភ័យធំៗចំនួនបី៖ ផលប៉ះពាល់នៃជម្លោះដែលរីករាលដាលពាសពេញតំបន់ តម្រូវការមនុស្សធម៌ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ និងកង្វះខាតថវិកាសម្រាប់ជំនួយមនុស្សធម៌៕