តម្រូវការថាមពលពន្លឺព្រះអាទិត្យនៅទូទាំងអឺរ៉ុប បានហក់ឡើងខ្ពស់ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមអ៊ីរ៉ង់ ស្របពេលដែលគ្រួសារប្រញាប់ប្រញាល់ការពារខ្លួនពីការឡើងថ្លៃថាមពលបង្កឡើងដោយសារការបង្អាក់ថាមពលសកលដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្ត ។
ជម្លោះបានជំរុញឲ្យតម្លៃប្រេង ឧស្ម័ន និងអគ្គិសនី ហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន និងគ្រួសារ ហើយនិងពន្លឿនកិច្ចខិតខំ ដើម្បីស្វែងរកជម្រើសថោកជាងនេះ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដល់ទីផ្សារថាមពលដែលមានការប្រែប្រួល ។
ថាមពលពន្លឺព្រះអាទិត្យ ស្ថិតក្នុងចំណោមជម្រើសទាំងនោះ សម្រាប់ក្រុមគ្រួសារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។
លោក Janik Nolden គឺជាសហស្ថាបនិកក្រុមហ៊ុន Solarhandel24និយាយថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ីរ៉ង់ តម្រូវការផ្ទាំងស្រូបពន្លឺព្រះអាទិត្យបានហក់ឡើងខ្ពស់កប់ពពក ពោលកើនឡើងប្រហែល ៣-៤ដង ។ លោកថា ចំនួនបញ្ជាទិញ បានកើនឡើងផងដែរក្នុងគំលាតតែមួយ ។
ក្រុមហ៊ុន Solarhandel24 និយាយថា ការលក់បានកើនឡើង ត្រីដងនៅក្នុងខែមីនា ដល់ ៨២លានដុល្លារ ធៀបនឹងរយៈពេល ១ឆ្នាំមុន ហើយត្រូវបានគេរំពឹងថា នឹងកើនឡើង ត្រីដងទៀតក្នុងខែមេសានេះ ។ ក្រុមហុនមានគម្រោងបង្កើនកម្លាំងការងារចំនួន ៨៥នាក់បន្ថែមទៀត ដើម្បីឈានដល់តម្រូវការកើនឡើងនេះ ៕