យោងតាមការអះអាងរបស់ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែលមានគោលដៅលើជនស៊ីវិលនៅតំបន់ភាគខាងជើងហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីន ៥នាក់ រួមទាំងកុមារ ៣នាក់ផងដែរ ។
មន្រ្តីសុខភាពក្នុងស្រុកនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ជនប៉ាឡេស្ទីន ៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល ដែលមានគោលដៅលើក្រុមជនស៊ីវិលនៅជិតព្រះវិហារ Al-Qassam ស្ថិតក្នុងទីក្រុង Beit Lahia ។
ការិយាល័យព័ត៌មានរដ្ឋាភិបាលហ្កាហ្សា បានឲ្យដឹងថា អ៊ីស្រាអែលបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាសចំនួន ២.៤០០លើក រួមទាំងការវាយប្រហារលើគោលដៅជនប៉ាឡេស្ទីន ការចាប់ខ្លួន ការបិទច្រក និងបង្ខំឲ្យមានភាពអត់ឃ្លាននៅក្នុងចំណោមពលរដ្ឋហ្កាហ្សា ។
យោងតាមរបាយការណ៍សង្គ្រោះកុមារកាលពីខែវិច្ឆិកា បានឲ្យដឹងថា កុមារជាង ២ម៉ឺននាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងសង្រ្គាមប្រល័យពូជសាសន៍រយៈពេល ២ឆ្នំារបស់ពួកគេ ពោលគឺកុមារម្នាក់ ត្រូវបានសម្លាប់ រាល់រយៈពេល ១ម៉ោងម្តង ក្នុងនោះកុមារជាង ១ពាន់មានអាយុ ក្រោម ១ឆ្នាំ ៕