កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី

2026/04/23 09:26:34 pm        26

 រថយន្តយ៉ាងច្រើនបានចតនៅក្រៅស្ថានីយប្រេងនៅទីក្រុង El Alto ប្រទេសបូលីវីកាលពីថ្ងៃពុធ ស្របពេលដែលកង្វះខាតប្រេងម៉ាស៊ូតនៅក្នុងប្រទេសមួយនេះ ធ្វើឲ្យអ្នកបើកបររង់ចាំអស់រយៈពេលច្រើនម៉ោង ដើម្បីចាកប្រេងរថយន្តរបស់ពួកគេ ។

 ប្រទេសបូលីវី កំពុងជួបកង្វះខាតប្រេងឥន្ធនៈ ហើយក្រុមអ្នកវិភាគនិយាយថា ស្ថានភាពនេះ នឹងកាន់តែពិបាកគ្រប់គ្រង ។

 លោក Raul Velasquez គឺជាអ្នកវិភាគថាមពល និង អ៊ីដ្រូកាបូនមួយរូបនៅគ្រឹះស្ថាន Jubilee និយាយថា ការហក់ឡើងខ្ពស់តម្លៃប្រេងសកល គឺជាកត្តាសំខាន់ធ្វើឲ្យវិបត្តិមួយនេះកាន់តែស្មុគស្មាញខ្លាំង ។

 លោកបានព្រមានថា គំលាតតម្លៃរវាងប្រេងក្នុងស្រុករបស់បូលីវី និងតម្លៃទីផ្សារក្នុងតំបន់នៅតាមព្រំដែន ធ្វើឲ្យតម្រូវការកើនឡើង ហើយនិងធ្វើឲ្យកង្វះខាតប្រេងកាន់តែធ្ងន់ធ្ងរខ្លាំង ។

 ប្រធានព្រឹទ្ធសភាបូលីវីលោក Diego Avila ទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ។ លោកថា ប្រទេសរបស់លោកមានបញ្ហាធ្ងន់ធ្ងរជាមួយនឹងការផ្គត់ផ្គង់អ៊ីដ្រូកាបូន ហើយក្រុមហ៊ុនប្រេងរដ្ឋ YPFB កំពុងធ្វើការ ដើម្បីព្យាយាមដោះស្រាយបញ្ហាតាមរយៈការនាំចូល បើទោះបីជាត្រូវការចំណាយប្រាក់ច្រើនក៏ដោយ ។

 សូមបញ្ជាក់ថា ប្រទេសបូលីវី បានជួបកង្វះខាតប្រេងចាប់តាំងពីឆ្នាំ ២០២៣រហូតមក ។ កាលពីខែមករាកន្លងទៅ រដ្ឋបាលរបស់លោកប្រធានាធិបតី Rodrigo Paz បានចេញក្រឹត្យមួយ ដើម្បីកែសម្រួលតម្លៃប្រេង ប៉ុន្តែការរត់ពន្ធប្រេង ការឡើងថ្លៃប្រេង និងកង្វះខាតប្រេង បានធ្វើឲ្យវិបត្តិប្រេងឥន្ធនៈកាន់តែធ្ងន់ធ្ងរទៅនៅប្រទេសមួយនេះ ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am