ប្រមុខការទូតកម្ពុជាប្រកាសត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយទូតថ្មីប្រទេសនូវែលសេឡង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

2026/04/24 08:03:21 am        106

ភ្នំពេញ៖ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ឯកឧត្តម ត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយទូតថ្មីប្រទេសនូវែលសេឡង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជានៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។ 

នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកដ៏មានតម្លៃ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងនូវែលសេឡង់ ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។ 

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និងបានកោតសរសើរអំពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ 

ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមយ៉ាងមុតមំាថា ស្មារតីនៃភាពជាដៃគូនេះ នឹងបន្ដរីកចម្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងសម្រាប់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ 

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការជឿជាក់លើការបន្តរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា។

អត្ថបទដែលទាក់ទង

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធាន JICA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
2026/04/24 09:47:33 am        1
ប្រមុខការទូតកម្ពុជាជួបពិភាក្សាការងារជាមួយប្រមុខការទូតប្រទេសលីទុយអានី លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
2026/04/24 09:14:58 am        1
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សាទរ​ចំពោះ​ផ្លែផ្កា​នៃ​កិច្ច​ប្រជុំ«២+២» កម្ពុជា-ចិន ហើយ​បាន​សម្រេច​ឈាន​ទៅ​ដល់កម្រិតកិច្ចប្រជុំ«៣+៣» នាពេលខាងមុខទៀត
2026/04/24 08:53:07 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធាន JICA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

2026/04/24 09:47:33 am
​ប្រមុខការទូតកម្ពុជាជួបពិភាក្សាការងារជាមួយប្រមុខការទូតប្រទេសលីទុយអានី លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
2026/04/24 09:14:58 am
​សហភាពអឺរ៉ុប អនុម័តជាផ្លូវការប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន៩០ពាន់លានអឺរ៉ូ និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី
2026/04/24 09:06:31 am
​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សាទរ​ចំពោះ​ផ្លែផ្កា​នៃ​កិច្ច​ប្រជុំ«២+២» កម្ពុជា-ចិន ហើយ​បាន​សម្រេច​ឈាន​ទៅ​ដល់កម្រិតកិច្ចប្រជុំ«៣+៣» នាពេលខាងមុខទៀត
2026/04/24 08:53:07 am
​លោក Trump ត្រូវបានរាយការណ៍ថានឹងអញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami
2026/04/24 08:52:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/24 12:08:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am