ក្រុមមន្ត្រីរដ្ឋបាលអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍២៣មេសាសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានបំណងអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់កិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ (G20) ដែលគ្រោងធ្វើនៅខែធ្នូ នៅឯរមណីយដ្ឋានវាយកូនហ្គោល Doral របស់ប្រធានាធិបតី Donald Trump ក្នុងទីក្រុង Miami ទោះបីជាការអញ្ជើញមិនទាន់ត្រូវបានផ្ញើក៏ដោយ ។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថាលោកTrumpបានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីត្រូវបានស្វាគមន៍ក្នុងការចូលរួមកិច្ចប្រជុំ G-20 ទាំងអស់ ខណៈអាមេរិកផ្តោតលើការផ្តល់ឲ្យកិច្ចប្រជុំកំពូលដ៏ជោគជ័យ និងមានផ្លែផ្កា។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៅកាន់សន្និសីទសារព័ត៌មានថា មិនទាន់មានការអញ្ជើញជាផ្លូវការណាមួយត្រូវបានចេញនៅពេលនេះទេ ប៉ុន្តែរុស្ស៊ីគឺជាសមាជិក G-20 ហើយនឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា លោកមិនបានដឹងអំពីការអញ្ជើញលោក Putin ទេ ប៉ុន្តែលោកនឹងមិនជំទាស់ទេ។
លោកប្រធានាធិបតីបាននិយាយថា ប្រសិនបើមេដឹកនាំរុស្ស៊ីមក វាប្រហែលជាមានប្រយោជន៍ខ្លាំងណាស់ ដោយបន្ថែមថា ។ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកគិតថាលោក Putin នឹងចូលរួមប្រសិនបើត្រូវបានអញ្ជើញ។
កិច្ចប្រជុំកំពូល G-20 គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែលរួមមានតំណាងនៃប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតចំនួន១៩នៅលើពិភពលោក បូករួមទាំងសហភាពអឺរ៉ុប និងសហភាពអាហ្វ្រិក។ កិច្ចប្រជុំកំពូលដែលធ្វើឡើងជារៀងរាល់ឆ្នាំ គឺជាឱកាសមួយសម្រាប់មេដឹកនាំពិភពលោកពិភាក្សាអំពីបញ្ហាសកលដែលកំពុងកើតមាន។
ប្រទេសរុស្ស៊ីបានខកខានការចូលរួមដោយផ្ទាល់ចាប់តាំងពីឆ្នាំ២០១៩ ដំបូងឡើយដោយសារតែជំងឺរាតត្បាតសកលCOVID-19 និងក្រោយមកដោយសារតែការវាយលុករបស់ខ្លួនលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ និងដីកាចាប់ខ្លួនលោក Putin ជាបន្តបន្ទាប់ដែលត្រូវបានចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ លោក Putin ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន៕


