ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សាទរ​ចំពោះ​ផ្លែផ្កា​នៃ​កិច្ច​ប្រជុំ«២+២» កម្ពុជា-ចិន ហើយ​បាន​សម្រេច​ឈាន​ទៅ​ដល់កម្រិតកិច្ចប្រជុំ«៣+៣» នាពេលខាងមុខទៀត

2026/04/24 03:53:07 pm        341

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បាន​ប្រកាស​អបអ​រ​សាទរ​​ចំពោះ ​ផ្លែផ្កាដ៏ត្រចះត្រចង់ នៃកិច្ចសន្ទនាយុទ្ធសាស្រ្ត«២+២» លើកទី១ របស់​រដ្ឋ​មន្រ្តី​ការ​បរទេស ​និងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និងចិន ហើយកិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្រ្ត​នេះ​បាន​ឯក​ភាព​គ្នា​សម្រេច​ឈាន​ដល់​បើក​កិច្ច​ប្រជុំ «៣+៣» នាពេលខាងមុខទៀតនោះ។

តាមបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋ​មន្រ្តី ហ៊ុន ម៉ានី បានលើក​ឡើង​ថា សូម​ចូល​រួម​អបអរ​សាទរ​ចំពោះ​ភាព​ជោគ​ជ័យ​នៃ​កិច្ច​សន្ទ​នា​យុទ្ធ​សាស្ត្រ «២+២» លើកទីមួយរវាងរដ្ឋមន្ត្រីការបរទេស និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាយន្ត​ការ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ នៃទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាពិសេស ការសម្រេច​ដំឡើង​កម្រិត​កិច្ច​សន្ទនា​នេះ​ទៅ​កម្រិត «៣+៣» ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈចិនផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានកត់​សម្គាល់​ឃើញ​ថា​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​នេះ​ក៏​មាន​ជំនួប​សំខាន់​ៗ រួមមាន៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែល​បាន​បង្ហាញ​ច្បាស់​អំពី​ចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ទោះស្ថិត​ក្នុង​ស្ថាន​ការណ៍​ពិភ​ព​លោក​បច្ចុប្បន្ន​ដែល​មានការប្រែប្រួលមិនច្បាស់លាស់យ៉ាងណាក្តី។

ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចផងដែរថា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ ទំនាក់ទំនង​កម្ពុជា​-ចិន ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តួចផ្តើមឡើងដោយ ព្រះ​ករុណា​ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តមប្រធាន ម៉ៅ សេទុង និងឯកឧត្តម ជូ អេងឡាយ និងត្រូវបានបន្តពូនជ្រុំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ស៊ី ជីនពីង។ ជាពិសេស ការ​បន្តយកចិត្តទុកដាក់របស់មិត្តចិន ចំពោះការព្យាបាល​និង​ថែ​រក្សា​ព្រះរា​ជ​សុខ​ភាព​ថ្វាយ​ព្រះក​រុណា​ជា​អម្ចាស់ជីវិតលើត្បូង និងហ្លួងយាយជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ចំណងមិត្តភាពនេះ កំពុង​បន្ត​រីក​ចម្រើន​កាន់​តែរឹ​ង​មាំឥតឈប់ឈរនៅគ្រប់កម្រិតនិងគ្រប់វិស័យ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែបដ៏រឹងមាំ រួមគ្នាជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់​រដូវ​កាល​ក្នុង​យុគ​សម័យ​ថ្មី ដែលផ្តល់ផលជាផ្លែផ្កាជាក់ស្តែង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សម្រាប់​ប្រទេស និងប្រជាជនយើងទាំងពីរ ដែលបានបង្ហាញតាមរយៈសមិទ្ធផលថ្មីៗ រួមមាន ស្ពាន​មិត្ត​ភាព​ក​ម្ពុជា-ចិន មេគង្គក្រចេះ, ពហុកីឡដ្ឋានមរតកតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ផ្លូវ​​ក្រវាត់ក្រុងទី៣, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, ផ្លូវជាតិលេខ១០ និងនាពេល​ថ្មី​ៗ​គម្រោង​វារីអគ្គិសនីបូមទឹកស្តុកទុក ស្ទឹងតាតៃលើ ខេត្តកោះកុង ក្នុងចំណោម​សមិទ្ធ​ផល​ជា​ច្រើន​ទៀត​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm