ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) និងប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូ CDI មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន ចូលរួមជាមួយបណ្តាគណៈប្រតិភូសង្កេតការណ៍ មកពីប្រទេសផ្សេងៗជាច្រើនទៀត ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តោះអាសន្ន ទទួលជនភៀសខ្លួនមកពីអ៊ុយក្រែន នៅទីក្រុងប៊ុយដាប៊ែស៕


