លោក Trump ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការបោសសម្អាតគ្រាប់មីននៅច្រកសមុទ្រ Hormuz

2026/04/24 05:31:07 pm        72

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹកអាមេរិក កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបោសសម្អាតគ្រាប់មីននៅច្រកសមុទ្រ Hormuz។ លោកបានសរសេរថា កិច្ចខិតខំប្រឹងប្រែងពេលនេះស្ថិតនៅក្នុង «កម្រិតបង្កើនបីដង» ហើយលោកបានបញ្ជាឱ្យមេបញ្ជាការវាយប្រហារទូកណាមួយដែលដាក់គ្រាប់មីននៅក្នុងផ្លូវទឹកនោះ។

កាសែត The Washington Post រាយការណ៍ថា ក្រសួងការពារជាតិ បានជូនដំណឹងដល់សភាថា ការស្វែងរក និងការដោះគ្រាប់មីន អាចចំណាយពេល៦ខែ។ កាសែតនេះ បាននិយាយថា អាចមានគ្រាប់មីនចំនួន២០គ្រាប់ឬច្រើនជាងនេះ ត្រូវបានដាក់នៅជុំវិញច្រកសមុទ្រ ហើយការរកឃើញគ្រាប់មីនមួយចំនួននឹងមានការលំបាក។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Sean Parnell បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា ការបិទច្រកសមុទ្ររយៈពេលយូរបែបនេះនឹង «មិនអាចទទួលយកបានទាំងស្រុង»។ កងកម្លាំងយោធាសហរដ្ឋអាមេរិក ក្នុងពេលជាមួយគ្នានេះ កំពុងរក្សាការបិទផ្លូវកំពង់ផែអ៊ីរ៉ង់។ លោក Trump បានពិពណ៌នាអំពីប្រតិបត្តិការនេះថាទទួលបបាន «ជោគជ័យខ្លាំង»។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ខណៈ លោកបានជួបជាមួយបេសកជនពិសេសមកពីប្រទេសកូរ៉េខាងត្បូងនៅទីក្រុងតេអេរ៉ង់ ហើយតាមសេចក្តីរាយការណ៍ថាបានស្តីបន្ទោសការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថាជាមូលហេតុនៃអស្ថិរភាពនៅក្នុងឈូងសមុទ្រពែក្ស និងនៅច្រកសមុទ្រ Hormuz ហើយលោកក៏បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរបស់លោកនៅប្រទេសអ៊ីតាលី អាហ្វហ្គានីស្ថាន និងប្រទេសស្រីលង្កា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm