ឯកសណ្ឋានផ្លូវការប្រតិភូកីឡាឆ្នេរខ្សាច់កម្ពុជា ត្រូវបានប្រើប្រាស់ធម្មតា ក្នុងព្រឹត្តិការណ៍​កម្រិត​ទ្វីប នៅចិន

2026/04/24 06:33:33 pm        262

សម្លៀកបំពាក់ ឬឯកសណ្ឋានផ្លូវការរបស់ប្រតិភូកីឡាឆ្នេរខ្សាច់កម្ពុជា ដែលដូចគ្នា​ទៅ​នឹង​ឯក​សណ្ឋាន​ធ្លាប់​បានប្រើប្រាស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ត្រូវបាន​ប្រើ​ប្រាស់​ជា​ធម្មតា​ក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី (Asian Beach Games) លើកទី៦ ដែល​កំពុង​ប្រព្រឹត្ត​ទៅនាទីក្រុង Sanya សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គ​លេខា​ធិការ​គណៈ​កម្មាធិ​ការ​ជាតិអូឡាំពិកកម្ពុជា(NOCC) ដែលកំពុងដឹកនាំប្រតិភូកីឡា ៤ប្រភេទ​ចូល​រួម​ព្រឹត្តិការណ៍​កម្រិត​ទ្វីបនេះ បានឲ្យដឹងថា ចំពោះអាវ ឬឯកសណ្ឋាន ដែលប្រតិភូកីឡាកម្ពុជា កំពុង​ប្រើប្រាស់ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ីនេះ មិនមានបញ្ហាអ្វីនោះទេ ព្រោះ​កម្ពុជា​ បានគោរពត្រឹមត្រូវតាមគោលការណ៍របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងគោល​ការណ៍​របស់​គណៈកម្មការរៀបចំការប្រកួត។

ទោះបីមានការកំណត់ទំហំផ្សេងៗ ដែលកម្ពុជា ក្នុងនាមសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី បាន​គោរព​ត្រឹម​ត្រូវ ហើយរឿងដៃគូឧបត្ថម្ភ ឬ Sponsor មានប្រភពមកពីណា គេអត់គិតនោះទេ ហើយ​ក៏​មិនអាស្រ័យទៅលើច្បាប់របស់ម្ចាស់ផ្ទះដែរ គឺអាស្រ័យលើ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ប្រទេស​នីមួយៗ ក្នុងការជ្រើសរើស Sponsor មក។ ជារួមសម្លៀកបំពាក់ដូចគ្នានឹងស៊ីហ្គេម ដែល​ប្រតិភូ​កីឡាឆ្នេរខ្សាច់កម្ពុជា កំពុងប្រើប្រាស់ក្នុងបេសកកម្មពេលនេះ មិនមានបញ្ហាអ្វីឡើយ ពោល​គឺ​គោរពបានត្រឹមត្រូវទៅតាមច្បាប់ទម្លាប់ការប្រកួត នៃព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី។

ក្រឡេកទៅការទទួលបដិសណ្ឋារកិច្ច ក៏ដូចជាពិធីការផ្សេងៗ ទាំងការស្នាក់នៅ ហូបចុក ជាដើម ប្រតិភូ​កីឡាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីម្ចាស់ផ្ទះ ក្នុងនាម​ប្រទេស​មាន​បទ​ពិសោធន៍​រៀប​ចំព្រឹត្តិការណ៍ធំៗជាច្រើន រួមទាំងកីឡាអូឡាំពិកផងដែរ ដែលធ្វើឲ្យអត្ត​ពលិក​គ្រប់​បណ្ដា​ប្រទេស​ ពិសេសកីឡាករ-កីឡាការិនីកម្ពុជា បាននឹងកំពុងហ្វឹកហាត់ និងត្រៀមខ្លួន​ធ្វើ​ការ​ប្រកួត​ដោយ​ទំនុកចិត្តជាបន្ដបន្ទាប់ តាមកាលវិភាគប្រកួតរបស់ប្រភេទកីឡានីមួយៗ។ នេះ​បើ​តាម​​ការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។

គួរដឹងថា បេសកកម្មចូលរួមប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ កម្ពុជា បានប​ញ្ជូន​ប្រតិភូ​កីឡា​ត្រឹម​ ៤ប្រភេទកីឡាចូលរួម រួមមានកីឡាចំបាប់ ជឺជីតស៊ូ ទ្រីយ៉ាត្លុង និងកីឡាបាល់​ទាត់​លើ​តុ ​ដែល​ជា​បេសកកម្មទ្រង់ទ្រាយតូច បើធៀបនឹងការចូលរួមលើកមុន ដើម្បីចូលរួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុងការកាត់បន្ថយការចំណាយ ក្នុងកាលៈ​ទេសៈ​សេដ្ឋកិច្ច​សកល​មិន​សូវ​អំណោយ​ផល ដើម្បីរក្សាបាននូវសិទ្ធិជាសមាជិកភាពរបស់ចលនាអូឡាំពិកអាស៊ី ហើយក៏ជា​ឱកាស​ត្រួត​ពិនិត្យលទ្ធភាពក្នុងការចូលរួមព្រឹត្តិការណ៍នេះ នៅ ៤ឆ្នាំក្រោយ ដែលហ្វីលីពីន នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm