កម្ពុជា-ចិន ឯកភាពគ្នាថា យន្តការ «២+២» នឹងដើរ​តួនាទី​ជា​វេទិកា​ពង្រឹង​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ

2026/04/24 07:17:03 pm        234

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បញ្ជាក់ តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១ រវាង​កម្ពុជា និងចិន ដែលបានបើកធ្វើកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ភាគី​ទាំង​ពីរ​បានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទី​ជាវេ​ទិកាដ៏​សំខា​ន់​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់​តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និង​រួម​គ្នា​ឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើងទាំងក្នុងប្រទេសរៀងៗខ្លួន ក្នុងតំបន់ និង​សកលលោក។

ឯកឧត្តមបានថ្លែងថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១ រវាង​កម្ពុជា​និង​ចិន​ដែល​បាន​បើក​ធ្វើកាល​ពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ​ដែល​មាន​រដ្ឋ​មន្ត្រី​ការ​បរទេស និង​ការពារ​ជាតិ​នៃប្រទេសទាំងពីរជាសហប្រធាន បានបិទបញ្ចប់ទៅដោយ​ទទួល​បាន​លទ្ធ​ផល​ដ៏​កក់​ក្តៅ ​ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងកា​រ​ពង្រឹង​កិច្ច​សម្រប​សម្រួល​ជា​យុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុង​យុគ​សម័យ​ថ្មី​។

ឯកត្តមបន្តថា ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងថា ភាពជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ ប្រក​ប​ដោយ​មហិច្ឆតា ដែលបង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបាន​បញ្ជាក់​សា​ជា​ថ្មី​នូវ ​«មិត្តភាពដែកថែប» ដ៏រឹងមាំរវាងកម្ពុជានិងចិន ដោយផ្អែ​ក​លើ​មូល​ដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ការជឿទុកចិត្ត និងការគាំទ្រ​ឥត​ងាករេ​ចំពោះ​ផល​ប្រយោជន៍​ស្នូល​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។

ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរ​តួនាទី​ជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការស​ម្រប​សម្រួល​គោល​នយោបាយ និង​រួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំង​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន ទាំងក្នុងតំបន់និងសកលលោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បី​ឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការ​វិវត្ត​នៃ​សភាព​ការណ៍​តំបន់ និង​អន្តរជាតិ​។

សម្រាប់​ពេលអនាគត កម្ពុជានិងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវ​កិច្ច​សហ​ប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗ​ដែល​មាន​សក្តានុ​ពល​រួម​មាន ​បរិវត្តកម្ម ឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ ខ្សែច្រវាក់​ផ្គត់​ផ្គង់​ដែល​មាន​ភាព​ធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សាជាថ្មី​នូវ​ការ​តាំង​ចិត្ត​រួម​គ្នា​ក្នុង​ការ​ជំរុញ​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ។

ដោ​យ​ឡែក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នា​ឱកាស​ទទួល​ជំនួប​សម្តែង​ការ​គួរសមនិងពិភាក្សាការងារពីឯកឧត្តយម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសង្កត់​ធ្ងន់​ថា​ ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែ ទំនាក់​ទំនង​មិត្ត​ភាព​រវាង​កម្ពុជា និងចិន មិនប្រែប្រួលឡើយ។ ចំណែក​ប្រមុខ​ការ​ទូត​ចិន​បាន​ចាត់​ទុក​សម្តេច​តេជោ​ជា​តួអ​ង្គ​ដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម វ៉ាង យី បានរម្លឹកប្រសាសន៍ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ថា មិត្ត​ភាព​ដែកថែបរវាងកម្ពុជាចិន មិនមែនមានតែឈ្មោះទេ ប៉ុន្តែ គឺជា​មិត្ត​ភាព​ដែក​ថែប​ដែល​បាន​អនុវត្ត​ជាក់ស្ដែងជាមួយគ្នា៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm