អ្នកវិភាគ៖កម្ពុជា-ចិន គឺជាមិត្តជិតស្និទ្ធដែលមិនអាចខ្វះគ្នាបាន ខណៈកិច្ចប្រជុំ ២+២ ដើម្បីបង្កើនទំនាក់ទំនងបន្ថែម

2026/04/24 12:37:18 pm        106

អ្នកវិភាគមើលឃើញថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិរវាងកម្ពុជា និងចិន លើកទីមួយ នៅកម្ពុជានេះ គឺប្រទេសទាំងពីរកំពុងបន្តអនុវត្តជាផ្លូវការនៃលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅបង្កើនកម្លាំងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ក្នុងប្រវត្តិសាស្រ្ដទំនាក់ទំនងផ្លូវការរវាង កម្ពុជា និងចិន បានចាប់ផ្ដើមតាំងពីសតវត្សទីបី នៃម័យហ្វូណន ប៉ុន្ដែទំនាក់ទំនងប្រជាជន និងប្រជាជន គឺមានអាយុកាលជាងពីរពាន់ឆ្នាំមកហើយ។ ដោយឡែកក្នុងសម័យទំនើបនេះសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ហើយមកដល់ខែមេសា ឆ្នាំ១៩៥៥ គឺជាជំនួបដែលបានក្លាយជាទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងចិន ក្នុងពេលដែលព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានជួបផ្ទាល់ជាមួយ និងឯកឧត្តម ជូ អេនឡាយ នៅសន្និសីទបានដុង (Bandung Conference) ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានបើកទំព័រថ្មីនៃទំនាក់ទំនង «មិត្តភាពដែកថែប» រវាងកម្ពុជា និងចិន និងក៏ជាការគាំទ្រគ្នាលើចលនាពហុភាគីនិយម និងការទទួលស្គាល់នៃយន្តការឧត្តមានុភាពនៃអង្គការសហប្រជាជាតិផងផងដែរ។ ចំណែក ពេលនេះតាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ គឺកម្ពុជា និងចិន កំពុងបន្តអនុវត្តជាផ្លូវការនៃលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ ដើម្បីបង្កើននូវកម្លាំងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។ 

ចំណែក លោក អាន ប៉ាស្ទី អ្នកជំនាញច្បាប់អន្តរជាតិ មើលឃើញថា សកម្មភាពទំនាក់ទំនងនៃថ្នាក់ដឹកនាំកម្ពុជា និងចិន នាពេលកន្លងទៅ និងក្នុងឱកាសនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការនឹករលឹកគ្នានៃមិត្តភាពយ៉ាងជ្រាលជ្រៅរវាងកម្ពុជា-ចិន ដែលតែងតែគាំទ្រគ្នាការពារគ្នា នៅក្នុងនយោបាយទាំងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាត្រូវបានប្រទេសជិតខាងឈ្លានពាន មិត្តចិនបានជួយគាំទ្រឱ្យមានបទឈប់បាញ់ និងជួយឧបត្ថម្ភដល់ជនភៀសសឹកថែមទៀត។ 

សូមជម្រាបថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជា និងចិនត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចសន្ទនានេះត្រូវបានដឹកនាំខាងកម្ពុជាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯខាងភាគីចិន គឺដោយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕

អត្ថបទដែលទាក់ទង

រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
2026/04/24 02:23:04 pm        1
អ្នកជំនាញសេដ្ឋកិច្ច៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹង​កាន់​តែ​ស៊ីជម្រៅ​លើ​​វិស័យ​សេដ្ឋកិច្ច និងកសិកម្ម
2026/04/24 02:03:21 pm        1
អនុប្រធានទី១ អាជ្ញាធរមីន និង​ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាជួបពិភាក្សាគ្នា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា
2026/04/24 12:47:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%

2026/04/24 02:23:04 pm
​អ្នកជំនាញសេដ្ឋកិច្ច៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹង​កាន់​តែ​ស៊ីជម្រៅ​លើ​​វិស័យ​សេដ្ឋកិច្ច និងកសិកម្ម
2026/04/24 02:03:21 pm
​មេដឹកនាំអ៊ីរ៉ង់ បញ្ជាក់ពីការរួបរួមជាតិ ខណៈប្ដេជ្ញាសងសឹក ស្របពេលមានរបាយការណ៍ពីជម្លោះផ្ទៃក្នុង
2026/04/24 12:57:48 pm
​អនុប្រធានទី១ អាជ្ញាធរមីន និង​ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាជួបពិភាក្សាគ្នា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា
2026/04/24 12:47:13 pm
​សម្តេចធិបតី បន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការ​បង្ក្រាប​បទ​ល្មើស​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ
2026/04/24 12:44:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/24 12:08:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am