អ្នកជំនាញសេដ្ឋកិច្ច៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹង​កាន់​តែ​ស៊ីជម្រៅ​លើ​​វិស័យ​សេដ្ឋកិច្ច និងកសិកម្ម

2026/04/24 02:03:21 pm        307

អ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានបង្ហាញទស្សនថា ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគីកម្ពុជា-ចិន នឹងឈានឡើងមួយកម្រិតទៀតទៅលើវិស័យសេដ្ឋកិច្ច និង​កសិកម្ម បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​នូវ​កិច្ច​ប្រជុំ​លើក​ដំបូង​នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធ​សាស្ត្រ​ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន កាលពីថ្ងៃទី២២-២៣ ខែ​មេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លទ្ធផលកិច្ចប្រជុំនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្រ្តនៅកម្ពុជា របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping)​ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់​ថ្ងៃ​ទី​១៨ ​ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានប្រាប់ BTV ថា ប្រទេស​ចិន​ គឺ​ជា​ទីផ្សារឈានមុខគេទាំង១០របស់កម្ពុជា។ ជាក់ស្តែង ក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ ប្រទេស​ចិន​បាននាំចូលទំនិញពីកម្ពុជាឈរនៅលំដាប់ទី៣ ដែល​បាន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ជា​ប្រាក់​ជាង ៤៥៩ លានដុល្លារអាម៉េរិក កើនឡើង ៣២% បើធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។

លោកបណ្ឌិតបន្តថា លើសពីនេះ ប្រទេសចិននៅតែជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា ដោយ​ទំហំ​វិនិយោគ​ផ្ទាល់​ពីបរទេស (FDI)របស់ចិនមានចំណែកប្រមាណ ៤៦% នៃទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប ២,៥ពាន់លានដុល្លារអាម៉េរិកក្នុងត្រីមាសទី១ ឆ្នាំនេះ។ ជាមួយគ្នានេះ ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​ចម្បងមួយសម្រាប់វិស័យកសិកម្មកម្ពុជា ជាពិសេស អង្ករ។ គ្រាន់តែ​ក្នុង​រយៈ​ពេល​៣​ខែ​នៃ​ឆ្នាំ​២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨,៩០០០តោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% ​បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនទាំងអស់នេះ ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន កាន់តែស៊ីជម្រៅ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា-ចិន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពលស្អាត, ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងកសិកម្ម។ ការពង្រឹកកិច្ចសហប្រតិបត្តិការនេះ ធ្វើ​ឡើង​ក្នុង​ជំនួបពិភាក្សារវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន រដ្ឋ​មន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៦ នៅវិមានសន្តិភាព៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
2026/04/26 02:20:23 pm        1
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
2026/04/26 02:10:05 pm        1
សមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
2026/04/26 01:13:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី

2026/04/26 02:22:53 pm
​អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
2026/04/26 02:20:23 pm
​អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
2026/04/26 02:10:05 pm
​[UPDATE]លោកTrumpសន្មតថាអ្នកបាញ់ប្រហារនៅពិធីអាហារពេលល្ងាចធ្វើតែម្នាក់ឯង ហើយច្រានចោលការជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់
2026/04/26 01:59:26 pm
​អ៊ីស្រាអែលសម្លាប់មនុស្សបួននាក់នៅលីបង់ ខណៈខ្លួនបង្កើនការបំពានលើបទឈប់បាញ់
2026/04/26 01:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/25 03:45:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am