អង្គការ​សុខភាព​ពិភព​លោក​រាយ​ការណ៍​ពី​ករណី​ឆ្លង​ថ្មី​កើន​ឡើង​ខ្ពស់ ​ក្រោយ​ស្រុត​ចុះ​ប៉ុន្មាន​សប្ដាហ៍​

2021/04/27 09:59:58 am        133

​ស្វីស៖ អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ពី​ការ​វិវឌ្ឍន៍​ថ្មី​ ប្រចាំ​សប្ដាហ៍​របស់​ខ្លួនពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ ​COVID-19 កើន​ឡើង​ខ្ពស់ ស្រប​ពេល​ប្រទេស​កាន់​តែ​ច្រើន​ថែមទៀត​ កំពុង​ប្រកាស​ពី​វត្តមាន​នៃ​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី នៅ​តាម​ព្រំដែន​ប្រទេស​របស់​ខ្លួន​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា នៅ​ក្នុង​សប្ដាហ៍​ចុងក្រោយ​នៃ​ថ្ងៃ​ទី​១៤ ​មីនា មាន​ករណី​ឆ្លង​ថ្មី​ជាង ​៣​លាន​នាក់​ត្រូវ​បាន​រាយការណ៍ ជា​ការកើន​ឡើង​ ១០% រយៈពេល​ជាង​ ១​សប្ដាហ៍​មុន​ដែល​បាន​បញ្ជាក់​ថា ​ករណី​ឆ្លង​បាន​ថយ​ចុះ​ចាប់​តាំង​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០២១ កន្លងទៅ​ថ្មីៗ​នេះ​។ អង្គការ​ពិភព​លោក​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស មួយ​នេះ​នោះ​បាន​គូស​បញ្ជាក់​ថា បន្ទាប់​ពី​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់​ ដល់​កម្រិត​កំពូលកាលពីដើម​ខែ​មករា​ ២០២១ នៅ​ពេល​នោះ​ករណី​ឆ្លង​ថ្មី​មាន​ក្រោម​ ៥​លាន​នាក់ បន្ទាប់មក​បាន​ធ្លាក់​ចុះមក​នៅ​ប្រមាណ ២​លាន​ ៥​សែន​នាក់នៅ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ប៉ុន្តែ​ករណី​ឆ្លង​ថ្មី​បាន​ហក់​ឡើង​ខ្ពស់​ជាថ្មី ​នៅ​ក្នុង​រយៈពេល ​៤​សប្ដាហ៍​កន្លងទៅ​។​

​យោង​តាម​អង្គការ​សុខភាព​ពិភពលោកឲ្យដឹងថា ទី្វ​ប​អាមេរិក និងសហភាព​អឺរ៉ុប​នៅតែ​បន្ត​មាន​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ថ្មី​ជាង ​៨០% អំឡុង​ពេលនោះ​។ ប្រទេស​ប្រេ​ស៊ី​ល សហរដ្ឋអាមេរិក និង​បារាំង​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បំផុត​។ ជាង​នេះ​ទៅទៀត​ មាន​ប្រទេស​ជាច្រើន​បន្ថែម​ទៀត​បាន​រាយការណ៍ពី​ករណី​ឆ្លង​វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី ជា​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ផ្ទុះឡើង​ដំបូង​នៅ​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​។ ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រទេស​ B117 ដែល​បាន​រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​១១៨ ខណៈ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​បាន​ផ្ទុះ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​៦៤៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm