នាវាផ្ទុកយន្តហោះទី៣ របស់សហរដ្ឋអាមេរិក ទៅដល់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការកណ្តាល

2026/04/24 03:49:37 pm        50

នាវាផ្ទុកយន្តហោះទី៣ របស់សហរដ្ឋអាមេរិក គឺ USS George H.W. Bush (Bush) កម្រិត Nimitz (នាវាកម្រិតធំ) និងនាវាចម្បាំងអមដំណើរ បានទៅដល់តំបន់ទទួលខុសត្រូវដោយទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលត្រួតពិនិត្យប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការប្រកាសរបស់ទីបញ្ជាការនេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦)។

ទីបញ្ជាការនេះ បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា នាវា Bush ដែលបានចាកចេញពីទីតាំងកងទ័ពជើងទឹក Norfolk ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីចុងខែមីនា ឥឡូវនេះកំពុងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា។

បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនានា បានឲ្យដឹងថា នាវាផ្ទុកយន្តហោះ ២គ្រឿងផ្សេងទៀតដែលបានដាក់ពង្រាយរួចហើយ នៅតំបន់មជ្ឈិមបូព៌ា គឺ USS Abraham Lincoln និង USS Gerald R. Ford កំពុងស្ថិតនៅក្នុងសមុទ្រអារ៉ាប់ និងសមុទ្រក្រហម រៀងៗខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយ CNN កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមួយរូប បានរាយការណ៍ថា គិតត្រឹមថ្ងៃចន្ទ នៅពេលដែលនាវា Bush កំពុងធ្វើដំណើរ កងទ័ពជើងទឹកសហរដ្ឋអាមេរិក មាននាវាចម្បាំងចំនួន ១៩គ្រឿងហើយ នៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមទាំងនាវាផ្ទុកយន្តហោះ ២គ្រឿង និងនាវា ៧គ្រឿង នៅមហាសមុទ្រឥណ្ឌា។

កងកម្លាំងសហរដ្ឋអាមេរិកបានបង្វែរទិសដៅនាវាយ៉ាងហោចណាស់ ៣៣គ្រឿង ទៅ ឬមកពីកំពង់ផែអ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz គិតត្រឹមថ្ងៃព្រហស្បតិ៍ ចាប់តាំងពីពួកគេបានចាប់ផ្តើមអនុវត្តការបិទខ្ទប់ នៅថ្ងៃទី១៣ ខែមេសា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីការបរទេសឈីលី និងបូលីវី យល់ព្រមចាប់ផ្តើមឡើងវិញការពិគ្រោះយោបល់នយោបាយ ក្រោយរយៈពេល ៤៨ឆ្នាំ
2026/04/24 05:50:31 pm        1
អាមេរិកពិចារណាដាក់គោលដៅមេបញ្ជាការ IRGC អ៊ីរ៉ង់ និងគំរាមកំហែងការដឹកជញ្ជូន បើបទឈប់បាញ់ដួលរលំ
2026/04/24 05:46:07 pm        1
ស្ដេច Charles របស់អង់គ្លេស នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅអាមេរិក ខណៈទំនាក់ទំនងនយោបាយអាប់អួរ
2026/04/24 05:43:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីការបរទេសឈីលី និងបូលីវី យល់ព្រមចាប់ផ្តើមឡើងវិញការពិគ្រោះយោបល់នយោបាយ ក្រោយរយៈពេល ៤៨ឆ្នាំ

2026/04/24 05:50:31 pm
​អាមេរិកពិចារណាដាក់គោលដៅមេបញ្ជាការ IRGC អ៊ីរ៉ង់ និងគំរាមកំហែងការដឹកជញ្ជូន បើបទឈប់បាញ់ដួលរលំ
2026/04/24 05:46:07 pm
​ស្ដេច Charles របស់អង់គ្លេស នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅអាមេរិក ខណៈទំនាក់ទំនងនយោបាយអាប់អួរ
2026/04/24 05:43:13 pm
​មន្ទីរពេទ្យអ៊ីរ៉ង់ចាប់ផ្តើមជួបកង្វះខាតឱសថ ស្របពេលសង្រ្គាមបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់
2026/04/24 05:40:33 pm
​មនុស្សយ៉ាងហោច ១០នាក់ រងរបួស ក្រោយព្យុះកួចវាយប្រហាររដ្ឋ Oklahoma សហរដ្ឋអាមេរិក
2026/04/24 05:38:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/24 12:08:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am