អាមេរិក៖ កីឡាករអ៊ីរ៉ង់ត្រូវបានស្វាគមន៍នៅ World Cup អំឡុងមានពាក្យចចាមអារ៉ាម ពាក់ព័ន្ធអ៊ីតាលី

2026/04/24 03:54:26 pm        48

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) ថា កីឡាករបាល់ទាត់របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងត្រូវបានស្វាគមន៍នៅឯព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដោយបដិសេធពីការលើកឡើងដែលថា សហរដ្ឋអាមេរិកអាចយកអ៊ីតាលីជំនួសកន្លែងរបស់ពួកគេ នៅក្នុងការប្រកួត។

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office លោក Rubio បានបដិសេធថា ទីក្រុងវ៉ាស៊ីនតោនមិនបានស្នើសុំឲ្យក្រុមអ៊ីរ៉ង់កុំឲ្យមកចូលរួមព្រឹត្តិការណ៍ World Cup នោះឡើយ ប៉ុន្តែបានព្រមានថា សហរដ្ឋអាមេរិកអាចនឹងហាមឃាត់មិនឲ្យចូល ចំពោះសមាជិកនៃគណៈប្រតិភូអ៊ីរ៉ង់ ដែលខ្លួនវិនិច្ឆ័យថា មានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្មដោយទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលជាច្រើនទៀត។

លោកបានបន្ថែមថា៖ «បញ្ហាជាមួយអ៊ីរ៉ង់ វាមិនមែនជាបញ្ហាអត្តពលិកទេ វាគឺជាបញ្ហាជាមួយមនុស្សមួយចំនួនផ្សេងទៀត (ដែលពួកគេ) ចង់ធ្វើដំណើរមកជាមួយ ដែលខ្លះមានទំនាក់ទំនងជាមួយ IRGC។ យើងប្រហែលជាមិនអាចអនុញ្ញាតឲ្យពួកគេចូលប្រទេសបានទេ ប៉ុន្តែអត្តពលិកផ្ទាល់ មិនមានបញ្ហាទេ»។

គួរបញ្ជាក់ថា លោក Rubio បានឆ្លើយតបទៅនឹងការរាយការណ៍ ជុំវិញសំណើពីបេសកជនពិសេសអាមេរិកដែលកើតនៅប្រទេសអ៊ីតាលី គឺលោក Paolo Zampolli ដែលបានប្រាប់សារព័ត៌មាន Financial Times ថា លោកបានលើកឡើងនូវគំនិត ក្នុងការយកក្រុមជម្រើសជាតិអ៊ីតាលី ជំនួសកន្លែងប្រកួតបាល់ទាត់ពិភពលោករបស់អ៊ីរ៉ង់ទៅប្រធានាធិបតីអាមេរិក លោក Donald Trump និង FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ)។ សំណើនេះត្រូវបានរដ្ឋាភិបាលអ៊ីតាលី និងរដ្ឋមន្ត្រីកីឡា បដិសេធមិនទទួលយក កាលពីព្រឹកថ្ងៃព្រហស្បតិ៍៕

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីការបរទេសឈីលី និងបូលីវី យល់ព្រមចាប់ផ្តើមឡើងវិញការពិគ្រោះយោបល់នយោបាយ ក្រោយរយៈពេល ៤៨ឆ្នាំ
2026/04/24 05:50:31 pm        1
អាមេរិកពិចារណាដាក់គោលដៅមេបញ្ជាការ IRGC អ៊ីរ៉ង់ និងគំរាមកំហែងការដឹកជញ្ជូន បើបទឈប់បាញ់ដួលរលំ
2026/04/24 05:46:07 pm        1
ស្ដេច Charles របស់អង់គ្លេស នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅអាមេរិក ខណៈទំនាក់ទំនងនយោបាយអាប់អួរ
2026/04/24 05:43:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីការបរទេសឈីលី និងបូលីវី យល់ព្រមចាប់ផ្តើមឡើងវិញការពិគ្រោះយោបល់នយោបាយ ក្រោយរយៈពេល ៤៨ឆ្នាំ

2026/04/24 05:50:31 pm
​អាមេរិកពិចារណាដាក់គោលដៅមេបញ្ជាការ IRGC អ៊ីរ៉ង់ និងគំរាមកំហែងការដឹកជញ្ជូន បើបទឈប់បាញ់ដួលរលំ
2026/04/24 05:46:07 pm
​ស្ដេច Charles របស់អង់គ្លេស នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅអាមេរិក ខណៈទំនាក់ទំនងនយោបាយអាប់អួរ
2026/04/24 05:43:13 pm
​មន្ទីរពេទ្យអ៊ីរ៉ង់ចាប់ផ្តើមជួបកង្វះខាតឱសថ ស្របពេលសង្រ្គាមបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់
2026/04/24 05:40:33 pm
​មនុស្សយ៉ាងហោច ១០នាក់ រងរបួស ក្រោយព្យុះកួចវាយប្រហាររដ្ឋ Oklahoma សហរដ្ឋអាមេរិក
2026/04/24 05:38:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/24 12:08:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am