សង្គ្រាមអ៊ីរ៉ង់ប៉ះពាល់ការផ្គត់ផ្គង់សារធាតុប៉ូលីយេស្ទ័ររបស់អាស៊ី ចំពោះម៉ូដសម្លៀកបំពាក់តម្លៃទាបសកល

2026/04/24 10:59:43 pm        52

តម្លៃឥន្ធនៈហ្វូស៊ីលឡើងខ្ពស់ ចាប់តាំងពីមានសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឲ្យក្រុមហ៊ុនផ្គត់ផ្គង់សារធាតុប៉ូលីយេស្ទ័រ (Polyester) និងក្រុមហ៊ុនផលិតសម្លៀកបំពាក់ជួបការលំបាក នៅទូទាំងប្រទេសឥណ្ឌា និងបង់ក្លាដែស ដោយគំរាមកំហែងធ្វើឲ្យមានការចំណាយខ្ពស់ សម្រាប់អ្នកលក់រាយម៉ូដសម្លៀកបំពាក់ផលិតលឿន ឬតម្លៃទាប ដូចជា Zara និង H&M ជាដើម។

នាយកគ្រប់គ្រង លោក Madhu Sudhan Bhageria បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុន Filatex (FLTX.NS) ដែលជាក្រុមហ៊ុនផលិតអំបោះប៉ូលីយេស្ទ័រធំបំផុតមួយរបស់ឥណ្ឌា កំពុងចំណាយប្រាក់ជិត ៣០ភាគរយបន្ថែមទៀត សម្រាប់វត្ថុធាតុដើមដែលមានប្រភពមកពីប្រេងឥន្ធនៈ ខណៈដែលក្រុមផ្គត់ផ្គង់ចិន ដំឡើងថ្លៃ ហើយការផ្គត់ផ្គង់ នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានរំខាន។

ការលំបាក កំពុងត្រូវប៉ះពាល់នៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់សម្លៀកបំពាក់ ដែលគ្របដណ្ដប់ដោយតំបន់អាស៊ី។ លោក Avichal Arya នាយកប្រតិបត្តិនៃក្រុមហ៊ុន Bindal Silk Mills ដែលផ្គត់ផ្គង់ក្រណាត់ប៉ូលីយេស្ទ័រជ្រលក់ពណ៌ និងបោះពុម្ពដល់អ្នកលក់រាយ រួមមាន H&M ផងដែរ ម្ចាស់សម្លៀកបំពាក់ម៉ាក Zara គឺក្រុមហ៊ុន Inditex រួមនឹងក្រុមហ៊ុនផ្សេងទៀត បានលើកឡើងថា វិបត្តិថាមពលបានជំរុញឲ្យការចំណាយលើសារធាតុគីមី និងថ្នាំជ្រលក់ហក់ឡើងយ៉ាងខ្លាំង។

បន្ថែមពីលើការលំបាករបស់លោក លោក Arya បាននិយាយថា កង្វះខាតឧស្ម័នចម្អិនអាហារ ដោយសារតែសង្គ្រាម បានជំរុញឲ្យកម្មករចំណាកស្រុកជាច្រើនចាកចេញពីតំបន់ Surat ដែលជាមជ្ឈមណ្ឌលវាយនភណ្ឌមួយ នៅក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា។ លោកបានបន្ថែមថា៖ «យើងមិនអាចបំពេញតម្រូវការនៃការបញ្ជាទិញសកលបានយ៉ាងមានប្រសិទ្ធភាពឡើយ នាពេលបច្ចុប្បន្ននេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm