Man City នឹង​ដាក់​បង្ហាញ​រូបសំណាក Aguero អបអរ​ខួប​ដប់​ឆ្នាំ​នៃ​ការ​ឈ្នះ EPL លើកដំបូង​តាំងពី​ឆ្នាំ​១៩៦៨

2022/04/08 06:31:05 pm        116

​​បាល់ទាត់៖ ​ក្លិប​បាល់ទាត់ Manchester City នឹង​ដាក់​បង្ហាញ​រូបសំណាក​អតីត​ខ្សែប្រយុទ្ធ Sergio Aguero ដើម្បី​អបអរ​ខួប​ដប់​ឆ្នាំ​នៃ​ការ​ឈ្នះ​ពាន​លី​គ​កំពូល​អង់គ្លេស​។ ​​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះបាន​ធ្វើ​ឱ្យ​ខ្លួនឯង​មានឈ្មោះ​ល្បី​សុះសាយ តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​តាម​ពីក្រោយ​យកឈ្នះ QPR នៅ​នាទី​ចុងក្រោយ​ដើម្បី​លើក​ពាន Premier League កាលពី​ឆ្នាំ២០១២​។

​​ការ​ដាក់​សម្ពោធ​រូបសំណាក​របស់ Sergio Aguero នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា​ខាងមុខនេះ​នៅ​កីឡដ្ឋាន Etihad​។ ​​Aguero បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី៤ នៃ​ម៉ោង​បន្ថែម​បង្គ្រប់​ក្នុង​ការ​ប្រកួត​ជុំ​ចុងក្រោយ​នៅ​រដូវ​កាល ២០១១-១២ ដែល​ធ្វើឱ្យ Manchester City ស្គាល់​ពាន​លី​គ​កំពូល​អង់គ្លេស​លើកដំបូង​តាំងពី​ឆ្នាំ១៩៦៨​។ ​​រូបសំណាក​របស់ Aguero នឹង​នៅ​ទន្ទឹមគ្នា​ជាមួយ​រូបសំណាក​របស់ David Silva និង Vincent Kompany ដែល​សុទ្ធតែ​ត្រូវ​បាន​ចាត់ទុកថា​ជា​វីរបុរស​របស់ Manchester City​។

​​សូម​បញ្ជាក់​ថា Sergio Aguero បាន​ចាក​ចេញពី Manchester City កាលពី​ខែ​មិថុនា ​ឆ្នាំ​២០២១ បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី ២៦០គ្រាប់ជា​កំណត់ត្រា​ក្លិបរួម​ជាមួយ​នឹង​ឈ្នះ​ពាន Premier League ៥លើក, FA Cup ១​លើក និង League Cup ៦លើក​ក្នុង​រយៈពេល ១០​ឆ្នាំ​នៃ​អាជីព​នៅ​ទឹកដី​អង់គ្លេស មុន​ប្រកាស​ចូលនិវត្តន៍​នៅ Barcelona ក្រោយ​មាន​បញ្ហា​ថប់​ដង្ហើម​អំឡុង​ការប្រកួត​។ ​​កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​នៅតែ​ឈរ​លើ​គេ​ដដែល​ ក្នុង​តារាង​កីឡាករ​បរទេស​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ Premier League សរុប ១៨៤​គ្រាប់ ពោល​គឺ ៩​គ្រាប់​ច្រើនជាង Thierry Henry៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        2
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        421

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm