នគរបាលចរាចរណ៍នៅទីក្រុងភាគខាងលិច Ahmedabad របស់ប្រទេសឥណ្ឌា បានងាកមកប្រើប្រាស់អាវត្រជាក់ ដើម្បីទប់ទល់នឹងស្ថានភាពអាកាសធាតុក្តៅខ្លាំង ។
ក្រសួងឧតុនិយមឥណ្ឌា និយាយថា សីតុណ្ហភាពអតីបរមានៅទីក្រុងមួយនេះ បានកើនឡើងដល់ ៤០អង្សាសេកាលពីថ្ងៃព្រហស្បតិ៍ ។
អាវត្រជាក់នេះ មានកង្ហាខាងក្នុងចំនួន ២ ដែលធានាផ្តល់ភាពត្រជាក់ដល់រាងកាយមនុស្ស និងធ្វើឲ្យមានភាពធូរស្រាល អំឡុងពេលបំពេញការងាររយៈពេលយូរ ។
ឥណ្ឌានឹងជួបរដូវក្តៅក្តៅខ្លាំងខុសពីប្រក្រតីក្នុងឆ្នាំនេះ ក្នុងនោះរលកកម្តៅ ត្រូវបានគេរំពឹងថានឹងកើតមាននៅខែឧសភា ។
លោក Vikram Singh គឺជាមន្រ្តីនគរបាលចរាចរណ៍មួយរូបនៅទីក្រុង Ahmedabad និយាយថា អំឡុងរដូវក្តៅ សីតុណ្ហភាពនៅទីក្រុងរបស់លោកនឹងកើនឡើងដល់ ៤០អង្សាសេ ឬក្តៅជាងនេះ ។

លោកបន្តថា ហេតុដូច្នេះហើយការពាក់អាវត្រជាក់មានកង្ហា ២ខាងក្នុង នឹងជួយបានច្រើន អំឡុងពេលបំពេញការងារកណ្តាលថ្ងៃត្រង់ ៕
