កម្មករថែទាំសុខភាពនៅទីក្រុងតេអេរ៉ង់ និយាយថា មន្ទីរពេទ្យអ៊ីរ៉ង់មួយចំនួនរាយការណ៍ពីកង្វះខាតឱសថ ស្របពេលការបិទរបស់កងទ័ពជើងទឹកអាមេរិក និងការបង្អាក់ធ្ងន់ធ្ងរនៅច្រកសមុទ្រ Hormuzបានរារាំងខ្សែចង្វាក់ផ្គត់ផ្គង់ ។
លោក Arash Anisiyan គឺជាប្រធានមន្ទីរពេទ្យ Ebn-Sina ទទួលស្គាល់ពីកង្វះខាតថ្នាំគីមី ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំលើសឈាម ដោយសារប្រតិបត្តិការដឹកតាមផ្លូវអាកាសត្រូ វបានអាក់ខាន ហើយនិងការបង្អាក់ការផលិតគីមីឥន្ធនៈ ។

កម្មករវេជ្ជសាស្រ្តផ្សេងទៀតនិយាយថា អ៊ីរ៉ង់អាចការពារកង្វះខាតទ្រង់ទ្រាយធំនៃឱសថ ហើយនិងទំនិញចាំបាច់ បើទោះបីជាមានសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ប៉ុន្តែក្តីបារម្ភរយៈពេលវែងអាចនឹងមើលឃើញកង្វះខាតឱសថ ។
លោក Azade Salem គឺជានាយកឱសថស្ថានអ៊ីរ៉ង់ និយាយថា បច្ចុប្បន្នពួកយើងព្រួយបារម្ភថា តើរយៈពេលយូរបែបណាឱសថបម្រុងរបស់អ៊ីរ៉ង់អាចឈានដល់ស្តុកក្នុងឃ្លាំង ។
ស្ថានការបទឈប់បាញ់រយៈពេល ២សប្តាហ៍ដែលគ្រោងនឹងផុតកំណត់ទៅហើយកាលពីដើមសប្តាហ៍នេះ នៅតែមិនច្បាស់លាស់ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅក្នុងសេចក្តីប្រកាសឯកតាភាគីកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបន្តបទឈប់បាញ់រហូតដល់ពួកគេពិភាក្សាលើសំណើរបស់អ៊ីរ៉ង់ ក្នុងកិច្ចពិភាក្សាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២ខែនេះ ៕
