អ៊ុយក្រែន៖ យោងតាមយោធាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា កងទ័ពរុស្ស៊ីយ៉ាងហោចណាស់ ១៨.៩០០នាក់បានស្លាប់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនចាប់តាំងពីផ្ទុះសង្គ្រាម។

កងកម្លាំងអ៊ុយក្រែនបានបំផ្លាញយន្តហោះចំនួន ១៥០គ្រឿង, ឧទ្ធម្ភាគចក្រ ១៣៥គ្រឿង, រថក្រោះ ៦៩៨គ្រឿង និងរថពាសដែកចំនួន ១,៨៩១គ្រឿង, យានដ្រូនចំនួន ១១១គ្រឿង, រថយន្តដឹកប្រេងឥន្ធនៈចំនួន ៧៦គ្រឿង និងទូក ៧គ្រឿង នេះបើយោងតាមការវិវឌ្ឍថ្មីដោយអគ្គសេនាធិការចម្រុះ របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ប្រភពខាងលើក៏បាននិយាយផងដែរថា កាំភ្លើងធំរបស់រុស្ស៊ីចំនួន ៣៣២គ្រឿង, រថយន្តបំពាក់ប្រព័ន្ធជើងទម្របាញ់រ៉ូកែត ១០៨គ្រឿង, ប្រព័ន្ធប្រឆាំងយន្តហោះ ៥៥គ្រឿង ព្រមទាំងរថយន្ត ១,៣៥៨គ្រឿងក៏ត្រូវបានបំផ្លាញផងដែរ។
យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិឲ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់ ១,៥៦៣នាក់បានស្លាប់ និងមនុស្ស ២,២១៣នាក់បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិឲ្យដឹងថា ប្រជាជនអ៊ុយក្រែនជាង ៤.២៧លាននាក់បានរត់ភៀសខ្លួនចូលទៅក្នុងប្រទេសផ្សេងៗ និងរាប់លាននាក់ផ្សេងទៀតភៀសខ្លួននៅក្នុងប្រទេស៕
អត្ថបទ៖ សុខមាន