អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់មួយរូប បាននិយាយនៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះថា សមាជិកភាពនៅអង្គការណាតូ (NATO) របស់អេស្ប៉ាញ មិនមានបញ្ហានោះឡើយ។
អ្នកនាំពាក្យរូបនេះ បាន និងកំពុងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters ដោយដកស្រង់អ៊ីម៉ែលផ្ទៃក្នុងរបស់មន្ទីរបញ្ចកោណ ដែលចុះឈ្មោះការព្យួរលើអេស្ប៉ាញ ពីសម្ព័ន្ធភាព ជាជម្រើសមួយដែលកំពុងស្ថិតក្នុងការពិចារណា។
ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៊ែរឡាំង អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «អេស្ប៉ាញជាសមាជិករបស់អង្គការណាតូ។ ហើយខ្ញុំមើលមិនឃើញហេតុផលថា ហេតុអ្វីបានជាវាគួរមានផ្លាស់ប្តូរនោះឡើយ»។
ចំណែកនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជំរុញឲ្យសម្ព័ន្ធមិត្តណាតូនៅតែបន្តរួបរួមគ្នា។ នៅពេលដែលលោកស្រីបានចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុង Nicosia ប្រទេសស៊ីប លោកស្រី Meloni បានប្រាប់អ្នកសារព័ត៌មានថា «អង្គការណាតូត្រូវតែរួបរួមគ្នា។ ខ្ញុំជឿថា វាគឺជាប្រភពនៃកម្លាំង»។
លោកស្រីបានបន្ថែមថា៖ «យើងត្រូវតែធ្វើការ ដើម្បីពង្រឹងសសរស្តម្ភអឺរ៉ុបរបស់អង្គការណាតូ ដែលត្រូវតែបំពេញបន្ថែមដោយសសរស្តម្ភរបស់អាមេរិក»៕