នៅថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធ្វើដំណើរទៅដល់ទីក្រុង Jeddah នៅលើដំណើរទស្សនកិច្ចលើកទី ២របស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងរយៈពេល ១ខែ ស្របពេលដែលទីក្រុងគីវ ព្យាយាមជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងផ្សព្វផ្សាយបច្ចេកវិទ្យាធ្វើតេស្តសង្រ្គាមរបស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈសង្រ្គាមអ៊ីរ៉ង់ ។
លោក Zelenskiy និយាយនៅលើបណ្តាញព័ត៌មានសង្គម X ពេលទៅដល់អារ៉ាប៊ីសាអ៊ូឌីតថា កាលពីថ្ងៃម្សិលមិញនៅជំនួបជាមួយក្រុមមេដឹកនាំអឺរ៉ុប ពួកយើងទទួលបានការធានាហិរញ្ញវត្ថុសម្រាប់ការតស៊ូរបស់ពួកយើង ។ ថ្ងៃនេះ ពួកយើងនឹងជំរុញកិច្ចព្រមព្រៀងរបស់ពួកយើងជាមួយអារ៉ាប៊ីសាអ៊ូឌីតនៅលើវិស័យសន្តិសុខ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ។
លោកបន្តថា លោកគ្រោងនឹងមានជំនួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman ។
លោក Zelenskiy ពុំបានអះអាងពីទីក្រុងនោះទេ ប៉ុន្តែទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអ៊ូឌីត រាយការណ៍ថា លោកបានធ្វើដំណើរទៅដល់ទីក្រុង Jeddah ។
អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់អារ៉ាប៊ីសាអ៊ូឌីតកាលពីចុងខែឧសភា ទីក្រុងគីវ និងទីក្រុង Riyadh បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការការពារជាតិដែលលោក Zelenskiy ចាត់ទុកថា ជាការចាក់គ្រឹះដ៏រឹងមាំមួយ សម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត ៕