ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាមានគម្រោងវិនិយោគថ្មី ចុះបញ្ជីដើមទុនលើស ៤,៨០០លានដុល្លារ

2026/04/25 05:57:27 pm        269

ភ្នំពេញ ៖ ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាបានបន្តបង្ហាញសញ្ញាវិជ្ជមានលើវិស័យវិនិយោគ ដោយមានរោងចក្រ និងសហគ្រាសថ្មីៗជាច្រើន ដែលមានដើមទុនចុះបញ្ជីក្នុងទំហំទឹកប្រាក់សរុបជាង ៤,៨០០លានដុល្លារអាម៉េរិក ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា កំណើនគួរឱ្យកត់សម្គាល់នេះ ជាសញ្ញាបញ្ជាក់ពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិលើសក្តានុពលសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ BTV ថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ ក្រសួងឧស្សាហកម្ម ទទួលបានគម្រោងវិនិយោគចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានសរុបចំនួន ៦២៦មូលដ្ឋាន ជាមួយនឹងដើមទុនចុះបញ្ជីក្នុងទំហំទឹកប្រាក់សរុប ៤,៨៧០លានដុល្លារអាម៉េរិក។ ក្នុងចំណោមរោងចក្រទាំង ៦២៦នេះ គឺ រោងចក្រ/សហគ្រាសធុនតូច និងមធ្យម បានបង្កើតថ្មីកើនឡើងរហូតទៅដល់ចំនួន ៥០០ មូលដ្ឋាន និងរោងចក្រធុនធំ មានចំនួន ១២៦ រោងចក្រ ដែលនេះគឺជាកំណើនមួយដ៏ធំ មិនធ្លាប់មាន បើធៀបទៅនឹងបណ្តាឆ្នាំកន្លងមក។

អ្នកនាំពាក្យរូបនេះ ពន្យល់ថា ការកើនឡើងនេះគឺដោយសារស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅចំណុចកណ្តាលនៃបណ្តាប្រទេសអាស៊ាន ដែលជាចំណុចប្រសព្វតភ្ជាប់នៃប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់។ ជាមួយគ្នាប្រទេសកម្ពុជា មានសក្តានុពលកម្លាំងពលកម្មវ័យក្មេងច្រើនរហូតដល់ជាង ៧០% នៅទូទាំងប្រទេស។ បន្ថែមពីនេះ ច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ក៏មានភាពទាក់ទាញ និងមានការអនុគ្រោះច្រើនដល់វិនិយោគិន។ ច្បាប់វិនិយោគថ្មីនេះ ត្រូវបានគេចាត់ថា មានលក្ខណៈល្អជាងគេ បើធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាមានស្ថិរភាពនៃថាមពលអគ្គិសនីលើបណ្តាញជាតិ ជាពិសេស ប្រភពថាមពលអគ្គិសនីកកើតឡើងវិញ ដែលមានរហូតដល់ ៦៣% នាពេលបច្ចុប្បន្ននេះ ដែលនេះក៏ជាចំណុចមួយដ៏ទាក់ទាញបំផុត ផងដែរ។

ជុំវិញកំណើននេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មើលឃើញថា ការទាក់ទាញគម្រោងវិនិយោគថ្មីៗនាពេលគឺដោយសារប្រទេសកម្ពុជាមានភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត ដែលស្ថិតនៅចំណុចកណ្តាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានដែលបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន និងឡូជីស្ទិក ស្រពពេល រាជរដ្ឋាភិបាលបានខិតខំការកែទម្រងគោលនយោបាយនានា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនិងបង្កភាពងាយស្រួលដល់ការចុះបញ្ជីអាជីវកម្មរបស់វិនយោគិនឱ្យកាន់តែងាយស្រួល លឿនរហ័ស និងមិនស្មុកស្មាញ ជាដើម។

សូមបញ្ជាក់ថា ចលនាគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋយ៉ាងផុលផុស បានជំរុញទឹកចិត្តឱ្យវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក បានបោះទុនវិនិយោគបង្កើតរោងចក្រ/សហគ្រាសថ្មីៗ ក៏ដូចជា ធ្វើការពង្រីកនូវខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន មានការកើនឡើងគួរឱ្យកត់សម្គាល់នាពេលនេះ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ។

កាលពីថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ ហើយ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងថែមទៀតដល់ ៥.០% នៅឆ្នាំ២០២៧ ដោយសារស្ថានភាពនៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយកំណែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច៕

អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm