ចំហេះព្រៃនៅភាគខាងជើងប្រទេសជប៉ុន បានបន្តរាលដាល ដោយអណ្តាតភ្លើងបានឆាបឆេះខិតទៅជិតតំបន់លំនៅឋាននៅថ្ងៃសៅរ៍ ទី ២៥ ខែមេសានេះ។
យោងតាមអង្គភាពពន្លត់អគ្គិភ័យក្នុងស្រុកបានឲ្យដឹងថា ចំហេះព្រៃបានជំរុញឱ្យអាជ្ញាធរពង្រីកបទបញ្ជាជម្លៀសប្រជាជនជាង ៣.០០០ នាក់។
ក្រុមពន្លត់អគ្គិភ័យមកពីខាងក្រៅតំបន់ត្រូវបាននាំទៅកាន់តំបន់នោះ ដែលធ្វើឱ្យចំនួនបុគ្គលិកដែលកំពុងប្រយុទ្ធទប់ស្កាត់ចំហេះព្រៃនៅលើដីកើនឡើងដល់ប្រហែល ១.០០០ នាក់។
ទោះជាយ៉ាងណា អណ្តាភ្លើងនៅតែមិនទាន់អាចទប់ស្កាត់បាននៅឡើយ ខណៈស្ថិតនៅក្នុងស្ថានភាពក្តៅស្ងួត។ ប៉ុន្តែពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះទេ ក្រៅពីអគារចំនួនប្រាំបីកន្លែង រួមទាំងលំនៅឋានមួយខ្នងត្រូវបានបំផ្លាញ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK។