ចិន៖ សេចក្តីព្រាងច្បាប់នាំចេញរបស់អាមេរិក អាចនឹងបង្កជាការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប

2026/04/25 09:11:38 pm        65


ប្រទេសចិនបានលើកឡើងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដល់ផែនការនីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិក បន្ទាប់ពីគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក បានជំរុញសេចក្តីព្រាងច្បាប់គ្រប់គ្រងការនាំចេញដែលផ្តោតលើបន្ទះឈីប ដែលទីក្រុងប៉េកាំង បានព្រមានថា អាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ប្រសិនបើត្រូវបានអនុម័ត។

ទីក្រុងប៉េកាំងបានពិពណ៌នាអំពីចំណាត់ការរបស់សមាជិកសភាអាមេរិកថា ជាការពង្រីកអត្ថន័យសន្តិសុខជាតិ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការទប់ស្កាត់ពាណិជ្ជកម្ម ហើយបានបញ្ជាក់ថា ការប្រើប្រាស់ការគ្រប់គ្រងការនាំចេញមិនត្រឹមត្រូវ នឹងធ្វើឲ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ និងប៉ះពាល់ដល់ឧស្សាហកម្មបន្ទះឈីបសកល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ។

ប្រទេសចិនបានសង្កត់ធ្ងន់ថា ខ្លួននឹងវាយតម្លៃដោយប្រុងប្រយ័ត្ន អំពីផលប៉ះពាល់លើផលប្រយោជន៍ជាតិរបស់ខ្លួន ប្រសិនបើសេចក្តីព្រាងច្បាប់ត្រូវបានអនុម័ត ហើយបានប្ដេជ្ញាថា នឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនក្នុងស្រុក តែមិនបានរៀបរាប់លម្អិត អំពីវិធានការតបតដែលអាចកើតមាននោះឡើយ។

គួរបញ្ជាក់ថា គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក បានជំរុញសេចក្តីព្រាងច្បាប់គ្រប់គ្រងការនាំចេញរបស់គណបក្សទាំង២ កាលពីថ្ងៃទី២២ ខែមេសា ដោយបញ្ជាក់ពីការមានបំណងកាន់តែខ្លាំងឡើងនៅក្នុងសភា ក្នុងការពង្រឹងការរឹតត្បិត លើបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាបន្ទះឈីបដែលមានលំហូរទៅកាន់ប្រទេសចិន ទោះបីជារដ្ឋបាលរបស់លោកប្រធានធិបតី Donald Trump រហូតមកដល់ពេលនេះ បានចៀសវាងការដាក់កម្រិតសំខាន់ថ្មីក៏ដោយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm