សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន

2026/04/25 11:56:33 pm        165

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់មន្ត្រីថ្នាក់ដឹកនាំខេត្តកំពង់ចាម យកចិត្តទុកដាក់គ្រប់គ្រង និងមើលថែទាំដល់អតីតយុទ្ធជន និងនិវត្តជនដែលមាននៅក្នុងមូលដ្ឋាន។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម ចំនួន១១៩៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ។

សម្តេចតេជោ មានប្រសាសន៍រលឹកថា ឆ្នាំកន្លងទៅយើងបានច្របាច់បញ្ចូលគ្នា ដោយសារយើងមានសមាគមអតីតយុទ្ធជន ប៉ុន្តែយើងមិនមានសមាគមអតីតនិវត្តជននោះទេ ទើបបានជាយើងធ្វើមហាសន្និបាតមួយរៀបចំបញ្ចូលរវាងយុទ្ធជន និងនិវត្តជន។ សម្តេចតេជោបញ្ជាក់ថា «សូមកុំភ្លេចថាអតីតយុទ្ធជន និងនិវត្តជនត្រូវជួយពួកគាត់ ត្រូវមើលថែពួកគាត់ និងផ្តល់កិត្តិយសដល់ពួកគាត់។ ថ្ងៃបុណ្យថ្ងៃទាន ដូចជា៧មករាជាដើម អញ្ជើញពួកគាត់មកចូលរួមក្នុងឋានៈជាចាស់ទុំ ហើយជួនកាល១ឆ្នាំអាចចំណាយពេលធ្វើកម្មវិធីជួបពួកគាត់ម្តង ឬអញ្ជើញពួកគាត់មកសំណេះសំណាល ដែលពួកគាត់នោះហើយជាអ្នកដឹកដៃពួកយើងជំនាន់ក្រោយនេះ.....»។ សម្តេចតេជោបន្តថា «ពិតមែនតែពួកគាត់មិនឡើងថ្នាក់ធំដូចយើង ប៉ុន្តែកុំភ្លេចសិស្សសាលាខ្លះបង្អាប់គ្រូខ្លួនឯង មើលងាយគ្រូ តែមិនដឹងថាតម្លៃនៃគ្រូបង្រៀនថ្នាក់បឋមទើបអាចអោយយើងអាចទទួលបានបរិញ្ញាបត្រ។ ដូចគ្នានេះដែរមានមន្ត្រីជាន់មុនទោះសមត្ថភាព កម្រិតវប្បធម៌ទាប ប៉ុន្តែពួកគាត់នោះហើយដែលជារបាំងការពារក្នុងដំណាក់កាលសង្គ្រាម មានអាសន្នអន់ក្រ ទឹកជំនន់រាំងស្ងួតជាដើម ទើបបានយើងធ្វើសុខដុមនីយកម្ម​នៃស្ថានភាពចម្រុះ រវាងក្មេង ចាស់ ហើយជីវភាពពួកគាត់ខ្លះ មិនខ្សត់ខ្សោយពេកទេ តែយើងអាចយកយោបល់ពីពួកគាត់ ឬរៀបចំការជួបជុំណាមួយជាមួយពួកគាត់....»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគមអតីតយុទ្ធជនកម្ពុជា ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជាសមាជិកនៃសមាគម ដោយប្រែក្លាយទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ការរៀបចំបញ្ចូលគ្នា ឱ្យមាននូវក្របខណ្ឌនៃអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និងការចូលរួមជាបន្តទៀត របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីធ្វើដំណើររួមគ្នា​៕

 អត្ថបទ៖ ពៅ រក្សា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm