អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល

2026/04/26 12:03:11 am        109


តុលាការបានរាយការណ៍ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់នៅថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រហារជីវិតបុរសម្នាក់ពីបទអនុវត្ត «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល ក្នុងអំឡុងពេលមានការតវ៉ាទ្រង់ទ្រាយធំ កាលពីខែមករា។

នេះគឺជាការប្រហារជីវិតចុងក្រោយបំផុត ក្នុងចំណោមការប្រហារជីវិតជាបន្តបន្ទាប់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ គេហទំព័រ Mizan Online របស់តុលាការ បានឲ្យដឹងថា លោក Erfan Kiani ត្រូវបានព្យួរក បន្ទាប់ពីការកាត់ទោសរបស់លោក ត្រូវបានអះអាងមិនផ្លាស់ប្ដូរដោយតុលាការកំពូលរបស់ប្រទេស។

គេហទំព័រនេះបានពិពណ៌នាអំពីលោក Kiani ថា ជា «អ្នកប្រតិបត្តិការដ៏សំខាន់» ម្នាក់ នៅក្នុង «បេសកកម្មដែលប្រគល់ឲ្យដោយទីភ្នាក់ Mossad» ក្នុងអំឡុងពេលមានភាពចលាចល នៅភាគកណ្តាលខេត្ត Isfahan របស់អ៊ីរ៉ង់។

តុលាការបានចោទប្រកាន់រូបគេពីបទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន សកម្មដុតបំផ្លាញ កាន់កាប់ និងប្រើប្រាស់គ្រាប់បែកភ្លើង កាន់អាវុធចុងស្រុច បិទផ្លូវយានយន្ត វាយប្រហារមន្ត្រី ហើយបានបង្កជាការភ័យខ្លាច និងការភ័យស្លន់ស្លោ ក្នុងចំណោមប្រជាពលរដ្ឋ»។

ការប្រហារជីវិតរបស់គេ បានកើតឡើងបន្ទាប់ពីមានការកាត់ទោសដោយព្យួរកនេះ កាលថ្ងៃទី២៣ ខែមេសា ចំពោះបុរសម្នាក់ទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានផ្ដន្ទាទោសពីបទចូលជាសមាជិកនៃក្រុមប្រឆាំងដែលត្រូវបានហាមឃាត់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm