កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី

2026/04/26 12:35:14 am        64


កងទ័ពម៉ាលី បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានធ្វើការវាយប្រហារក្នុងរដ្ឋធានី Bamako របស់ម៉ាលី និងនៅទីតាំងជាច្រើន នៅផ្នែកខាងក្នុងនៃប្រទេស នាព្រឹកថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ ដោយនេះគឺជាការវាយប្រហារដែលហាក់ដូចជាមានការសម្របសម្រួលគ្នាពាក់ព័ន្ធនឹងក្រុមជាច្រើន។

សាក្សីម្នាក់របស់សារព័ត៌មាន Reuters បាននិយាយថា សំឡេងផ្ទុះដ៏ខ្លាំងចំនួន ២ និងការបាញ់ប្រហារជាបន្តបន្ទាប់ ត្រូវបានឮភ្លាមៗ នៅមុនម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹង ៦ ម៉ោងសកល) នៅជិតមូលដ្ឋានយោធាដ៏សំខាន់របស់ប្រទេសម៉ាលី គឺ Kati នៅខាងក្រៅរដ្ឋធានី Bamako ហើយទាហានត្រូវបានដាក់ពង្រាយ ដើម្បីបិទផ្លូវនៅក្នុងតំបន់នេះ។

មានភាពចលាចលស្រដៀងគ្នានេះកើតឡើងក្នុងពេលដំណាលគ្នា នៅទីក្រុង Sevare ភាគកណ្តាល និងទីក្រុង Kidal និងទីក្រុង Gao នៅភាគខាងជើងនៃប្រទេសម៉ាលី។ សាក្សីម្នាក់នៅទីក្រុង Sevare បានប្រាប់ថា «មានការបាញ់ប្រហារគ្រប់ទីកន្លែង»។

ម៉ាលីកំពុងប្រយុទ្ធប្រឆាំងនឹងការបះបោរក្រុមអាហ្វ្រិកខាងលិច ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម ISIS។ ហើយប្រទេសនេះក៏កំពុងតស៊ូផងដែរជាមួយនឹងការបះបោរដ៏យូរអង្វែងដឹកនាំដោយជនជាតិ Tuareg នៅភាគខាងជើង។

កងទ័ពម៉ាលីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុម «ភេរវករ» ដែលមិនស្គាល់អត្តសញ្ញាណបានវាយប្រហារទីតាំងជាច្រើន នៅក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀត នៅក្នុងប្រទេស តែមិនបានបញ្ជាក់ទីតាំងឡើយ។ កងទ័ពបានបន្ថែមថា ការប្រយុទ្ធគ្នាកំពុងបន្តមាន ហើយបានប្រាប់ឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់។

អ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំពាក្យកងទ័ពម៉ាលី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm