លោក Trump លុបចោលដំណើរបេសកជនទៅកាន់ប៉ាគីស្ថាន ដោយនិយាយថាសង្គ្រាមអ៊ីរ៉ង់ នឹងមិនបន្តភ្លាមៗទេ

2026/04/26 06:16:28 pm        129

ប្រធានាធិបតីអាមេរិកលោក Donald Trump បានលុបចោលដំណើរទស្សនកិច្ចបេសកជនរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់ការចរចាសន្តិភាពជាមួយអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ២៥ មេសា ដោយនិយាយថាគ្មានចំណុចណាមួយដែលត្រូវ «អង្គុយនិយាយអំពីរឿងឥតប្រយោជន៍អ្វីសោះ» នោះទេ ប៉ុន្តែលោកបានបន្ថែមថា សង្គ្រាមនឹងមិនបន្តភ្លាមៗនោះទេ។

លោក Trump បាននិយាយថា លោកបានលុបចោលដំណើរទស្សនកិច្ចនេះ បន្ទាប់ពីមិនចាប់អារម្មណ៍នឹងជំហរចរចារបស់ទីក្រុងតេអេរ៉ង់ ដោយបន្ថែមថា សំណើដែលបានកែសម្រួលមួយបានកើតឡើងក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីការសម្រេចចិត្តរបស់លោក។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេបានផ្តល់ឱ្យពួកលោកនូវឯកសារមួយដែលគួរតែប្រសើរជាងនេះ ហើយ គួរឱ្យចាប់អារម្មណ៍ ភ្លាមៗ នៅពេលដែលរូបលោកបានលុបវាចោល ក្នុងរយៈពេល១០ នាទី ។លោកថា ពួកលោកទទួលបានឯកសារថ្មីមួយដែលល្អជាងនេះ ដោយពុំបានពន្យល់លម្អិត ទេ។

សេតវិមានបាននិយាយថា កូនប្រសាររបស់លោក Trump គឺលោក Jared Kushner និងបេសកជនពិសេសលោក Steve Witkoff កំពុងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់ការចរចាជាមួយអ៊ីរ៉ង់ ដែលមានគោលបំណង «ឆ្ពោះទៅរកកិច្ចព្រមព្រៀង» ប៉ុន្តែលោក Trump បានប្រាប់សារព័ត៌មាន Fox News ថា លោកបានលុបចោលដំណើរទស្សនកិច្ចនេះហើយ។

លោកប្រធានាធិបតីបានថ្លែងថា លោកបានប្រាប់ក្រុមរបស់លោកថា ពួកលោកមានសន្លឹកបៀល្អគ្រប់យ៉ាង។ ពួកគេអាចទូរស័ព្ទមកពួកលោកនៅពេលណាដែលពួកគេចង់ ប៉ុន្តែអ្នកនឹងមិនធ្វើដំណើរតាមយន្តហោះរយៈពេល ១៨ ម៉ោងទៀតដើម្បីអង្គុយនិយាយរឿងឥតប្រយោជន៍នោះទេ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        20
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        20
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm