ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ២៥ មេសា ឱ្យសន្សំសំចៃអគ្គិសនី ដោយព្រមានថា ខណៈមិនមានការខ្វះខាតនាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានគោលបំណងសាបព្រោះ "ការមិនពេញចិត្ត" ក្នុងចំណោមប្រជាជនអ៊ីរ៉ង់។

លោកប្រធានាធិបតីបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា ពួកលោកបានស្នើសុំឱ្យប្រជាជនជាទីស្រឡាញ់របស់ពួកលោក ដែលឥឡូវនេះត្រៀមខ្លួនរួចរាល់ និងមានវត្តមាននៅលើទឹកដីនេះ នូវសំណើសាមញ្ញមួយ។ ហើយនោះគឺកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងថាមពលរបស់ពួកគេ។

លោកបានបន្ថែមថា ពួកលោកមិនត្រូវការឱ្យប្រជាជនលះបង់សម្រាប់ពេលបច្ចុប្បន្នទេ ប៉ុន្តែពួកលោកត្រូវគ្រប់គ្រងការប្រើប្រាស់។ ជំនួសឱ្យការប្រើអំពូលភ្លើងចំនួន១០ មកប្រើត្រឹមអំពូលភ្លើងពីរវិញនៅក្នុងផ្ទះ តើអាចទៅរួចឬអត់?។
ទោះបីជាមានយុទ្ធនាការទម្លាក់គ្រាប់បែករវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ក៏ដោយ ក៏ពុំមានរបាយការណ៍អំពីការដាច់ចរន្តអគ្គិសនីនៅទីក្រុងតេអេរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ។
លោក Pezeshkian បានចោទប្រកាន់សត្រូវរបស់អ៊ីរ៉ង់ថាបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ និងបិទផ្លូវទឹកដើម្បីឱ្យការពេញចិត្តបច្ចុប្បន្នប្រែទៅជាការមិនពេញចិត្តវិញ៕
