ក្រុមពន្លត់អគ្គិភ័យជាង១.០០០នាក់នៅភាគខាងជើងប្រទេសជប៉ុនបានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃចំនួនពីរសម្រាប់ថ្ងៃទីបួនជាប់ៗគ្នាកាលពីថ្ងៃសៅរ៍ ខណៈភ្លើងឆេះព្រៃបានរាលដាលកាន់តែជិតតំបន់លំនៅឋានប្រជាពលរដ្ឋ និងបានបង្ខំឱ្យប្រជាជនជាង ៣.០០០នាក់ជម្លៀសចេញ។

តំបន់ដែលរងផលប៉ះពាល់សរុបមានទំហំធំបំផុតទីបីនេះ ត្រូវបានកត់ត្រានៅក្នុងប្រទេសជប៉ុន ជាកន្លែងដែលភ្លើងឆេះព្រៃកាន់តែខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ចំហេះដំបូងបានឆាបឆេះឡើងកាលពីថ្ងៃពុធសប្ដាហ៍ ២២មេសា ២០២៦នេះ នៅតំបន់ភ្នំមួយ ហើយបន្ទាប់មកភ្លើងឆេះទីពីរនៅក្បែរនោះបានគំរាមកំហែងដល់លំនៅឋាននៅទីក្រុង Otsuchi ក្នុងខេត្ត Iwate។
មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថានភាពដីលើភ្នំ អាកាសធាតុស្ងួត និងខ្យល់កំពុងរារាំងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់អណ្ដាតភ្លើង។

គិតត្រឹមថ្ងៃសៅរ៍២៥មេសា ភ្លើងឆេះព្រៃបានឆេះបំផ្លាញលើផ្ទៃដីប្រហែល៧៣០ ហិកតា ដែលជំរុញឱ្យមានបទបញ្ជាជម្លៀសមនុស្សចេញគ្របដណ្តប់លើគ្រួសារចំនួន១.៥៤១ និងមនុស្សចំនួន៣.២៣៣ នាក់ ប្រហែលមួយភាគបីនៃចំនួនប្រជាជនក្នុងទីក្រុង Otsuchi៕