[UPDATE]លោកTrumpសន្មតថាអ្នកបាញ់ប្រហារនៅពិធីអាហារពេលល្ងាចធ្វើតែម្នាក់ឯង ហើយច្រានចោលការជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់

2026/04/26 01:59:26 pm        73

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានភ្នាក់ងារសេវាសម្ងាត់ជម្លៀសចេញពីពិធីអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំឆ្នាំរបស់សេតវិមានកាលពីយប់ថ្ងៃសៅរ៍ ២៥មេសា បន្ទាប់ពីឧបទ្ទវហេតុសន្តិសុខ ពាក់ព័ន្ធនឹងសំឡេងខ្លាំងៗដែលមិនស្គាល់អត្តសញ្ញាណ ។

លោក Trump បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយបន្ទាប់ពីឧបទ្ទវហេតុសន្តិសុខថាបុរសម្នាក់ប្រដាប់ដោយអាវុធច្រើនមុខ រួមទាំងកាំបិត និងពាក់អាវការពារគ្រាប់កាំភ្លើង បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅពិធីជួបជុំទទួលទានអាហារពេលល្ងាច ដោយធ្វើឱ្យមន្ត្រីអនុវត្តច្បាប់ម្នាក់រងរបួស។

ជនសង្ស័យត្រូវបានគេរាយការណ៍ថាមានអាយុ៣០ឆ្នាំ ឈ្មោះ Cole Tomas Allen មកពីរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ លោក Trump បាននិយាយថាលោកសន្មតថាខ្មាន់កំាភ្លើងនៅពិធីអាហារពេលល្ងាចនោះគឺធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយហេតុការណ៍នេះមិនមានជាប់ពាក់ព័ន្ធជាមួយសង្គ្រាមនៅអ៊ីរ៉ង់ទេ។

លោកស្រី Jeanine Pirro រដ្ឋអាជ្ញាអាមេរិកសម្រាប់ស្រុក Columbia បាននិយាយថាជនជាប់ចោទកំពុងត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ពីរករណី ហើយនឹងត្រូវនាំខ្លួនឡើងតុលាការនៅថ្ងៃចន្ទ។ជនសង្ស័យត្រូវបានឃុំខ្លួន និងសម្រាកនៅមន្ទីរពេទ្យ។

លោក Trump បានបន្ថែមថាពិធីទទួលទាហានអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាននឹងត្រូវកំណត់ពេលឡើងវិញក្នុងរយៈពេល៣០ ថ្ងៃ៕

អត្ថបទដែលទាក់ទង

ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
2026/04/26 03:49:59 pm        1
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
2026/04/26 03:47:12 pm        1
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
2026/04/26 02:22:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ

2026/04/26 05:15:00 pm
​សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2026/04/26 04:56:19 pm
​ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
2026/04/26 04:30:10 pm
​ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
2026/04/26 04:23:32 pm
​ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
2026/04/26 04:20:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/25 03:45:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am