ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

2026/04/26 11:20:06 pm        244

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមគម្រោងស្តីពីការគិតគូរពីសុខមាលភាពមន្ត្រីនៃក្រសួងមុខងារសាធារណៈ (MCS.H+) ដែលតែងតែយកចិត្តទុកដាក់ ត្រៀមខ្លួនជាស្រេច និងបានចូលរួមគាំទ្រថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប នៅគ្រប់ពេលវេលា ហើយកន្លងមកអនុវត្តបានចំនួន ១១២ ករណី​ រួមមាន ការចុះសួរសុខទុក្ខមន្ត្រីដែលសម្រាកលំហែមាតុភាព/បិតុភាព កំពុងព្យាបាលជំងឺ ឬជួបគ្រោះថ្នាក់ មរណភាព ព្រមទាំងការផ្តល់ការគាំទ្រផ្សេងៗក្នុងស្ថានភាពលំបាក។

ឯកឧត្តមថ្លែងថា នាថ្ងៃនេះ ក្រសួងមុខងារសាធារណៈ បានគិតគូរមួយកម្រិតទៀត ក្នុងការចូលរួមរែកបន្ទុកមួយផ្នែកលើតម្រូវការផ្នែកសុខភាពមូលដ្ឋាន ដោយផ្តោតលើការពិនិត្យតាមដានសុខភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ក្រោមកិច្ចសហការរវាង MCS.H+ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (DA UYFC)។ ចេញពីមូលដ្ឋានជាលើកដំបូងនេះ ក្រសួងនឹងបន្តគិតគូរជាបន្តបន្ទាប់ ក្នុងការរៀបចំជារៀងរាល់ឆ្នាំទៅមុខទៀត ដើម្បីលើកកម្ពស់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្ត្រីឱ្យកាន់តែប្រសើរ។

ឯកឧត្តម បន្តថា ដំណើរការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ កំពុងបន្តទៅមុខយ៉ាងស្វាហាប់ ជាជំហានៗដ៏រឹងមាំ ដោយមានសមិទ្ធផលជាក់ស្តែងកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ ដំណើរការដ៏វែងឆ្ងាយឆ្ពោះទៅមុខក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ពឹងផ្អែកយ៉ាងសំខាន់លើសុខភាព និងសុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីម្នាក់ៗ ដែលជាប្រតិបត្តិករផ្ទាល់ និងកម្លាំងស្នូលដ៏សំខាន់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមថ្លែងថា៖ ខ្ញុំនៅតែចងចាំជានិច្ច នៅពេលដំបូងដែលខ្ញុំបានចូលបំពេញការងារនៅក្រសួងមុខងារសាធារណៈ ដែលពិតជាបានយល់ច្បាស់ និងសូមវាយតម្លៃខ្ពស់ចំពោះវិជ្ជាជីវៈ ភាពទទួលខុសត្រូវ និងការបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប ដែលបានបង្ហាញយ៉ាងច្បាស់ថា អ្វីដែលសំខាន់បំផុតគឺការសម្រេចលទ្ធផលជាក់ស្តែងក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។

ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យ DA UYFC ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃក្រសួងមុខងារសាធារណៈ ដើម្បីផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ចំនួន ៩កញ្ចប់សេវា ព្រមទាំងបានចែករំលែកអំពីការសង្គ្រោះជីវិតបឋមនៅក្នុងថ្ងៃនេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm