ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន

2026/04/26 11:23:32 pm        29

(ខេត្តត្បូងឃ្មុំ) នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជន គណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះសួរសុខទុក្ខ និងនាំ យកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិ នារីកម្ពុជា ជូនដល់ ឯកឧត្តម កង ណែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អតីត រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល នៅគេហដ្ឋាន ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ កាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់ឯកឧត្តម កង ណែម ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលសម្ដេចតេជោ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរ យកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះ ប្រទេសជាតិមាតុភូមិ។

ឯកឧត្តម កង ណម បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ សូមសម្ដែងកតញ្ញូតាធម៌ និងសេចក្តីសោមនស្សចិត្តយ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះមកសួរសុខទុក្ខ និងនាំយក អំណោយដ៏ថ្លៃថ្លា មកផ្តល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមាន កិត្តិយសនិងក្តីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តប្រតិបត្តិតាម ប្រពៃណីដ៏ល្អផូរផង់ ពីសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្ដល់ភាពកក់ក្តៅ និង ក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍របស់គណបក្ស ប្រជាជនកម្ពុជា»។

ឯកឧត្តមក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី តាមរយៈការចរចារដោយសន្តិវិធី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរ សម្ដេច តេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងសម្តេច ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថា្នក់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកត្រើយ វឌ្ឍនភាពជានិរន្តរ៍។

ក.ការងារគណបក្ស ឯកឧត្តម បានក្លាយជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ក្នុងមហាន្និបាតលើកទី២ នាថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៨៩។

ខ.សិក្សាវគ្គអប់រំនយោបាយ រួមមាន៖ ១)ឆ្នាំ១៩៧៨ វគ្គអប់រំទ្រឹស្ដីគ្រប់គ្រង ចាត់តាំង និងសេដ្ឋកិច្ច ចំនួន ៤វគ្គ រយៈពេល២ខែ នៅទីក្រុងហូជីមិញ ២)ឆ្នាំ១៩៨០រៀនវគ្គអប់រំទ្រឹស្តី ទស្សនវិជ្ជា គ្រប់គ្រង ចាត់តាំង យុវជន កុមារ និងសេដ្ឋកិច្ច រយៈពេល៦ខែ នៅសាលាយុវជនជាន់ខ្ពស់ វីលហែមពិច ប្រទេសអាល្លឺម៉ង់ ៣)ឆ្នាំ១៩៨២ វគ្គអប់រំទ្រឹស្ដី ទស្សនៈវិជ្ជា គ្រប់គ្រង ចាត់តាំង ដឹកនាំ និងសេដ្ឋកិច្ច រយៈពេល៦ខែ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយម វៀតណាម។

គ. ប្រវត្តិការងា រួមមាន៖ ១)ឆ្នាំ១៩៧៩ ចូលរួមរណសិរ្សរួបរួមជាតិកម្ពុជា ២)ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ១៩៨៥ ជាអនុប្រធានយុវជនសង្គ្រោះជាតិកម្ពុជា ៣)ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៩ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ៤)ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ១៩៩០ អនុប្រធានគណៈចាត់តាំងថ្នាក់កណ្តាល ៥)ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩២ អនុប្រធានទូរលេខ សម្ងាត់ក្រសួងមហាផ្ទៃ ៦)ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៣ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៧)ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៤ ទី ប្រឹក្សាក្រសួងមហាផ្ទៃ ៨)ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ទីប្រឹក្សាក្រសួងមហាផ្ទៃ ៩)ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៩៨ ទីប្រឹក្សា សម្តេច ហ៊ុន សែន ១០)ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៤ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១១)ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ កិច្ច ១២)ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ជាទីប្រឹក្សារាជរដ្ឋាភិបាល។

ជាងនេះទៅទៀត ឯកឧត្តម បានចែករំលែកបទពិសោធ និងផ្តល់អនុសាសន៍មួយចំនួន ដល់យុវជនគណបក្ស

ដូចខាងក្រោម៖

១. យុវជនត្រូវរួមសាមគ្គីគ្នាជាធ្លុងតែមួយ គ្រប់កាលៈទេសៈក្រោមការដឹកនាំរបស់គណបក្ស។

២. យុវជនត្រូវចេះស្រលាញ់ រាប់អានគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីជាកម្លាំងរឹងមាំការពារប្រទេសជាតិ។ ៣. យុវជនត្រូវរួមចំណែកកាតព្វកិច្ចការពារជាតិ ការពារសន្តិភាព សន្តិសុខសង្គម។

៤. យុវជនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន (ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ)។

៥. វប្បធម៌នៃការសួរសុខទុក្ខ ជាប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង សំណូមពរឱ្យបន្តបំផុស សកម្មភាពនេះ បានទូលំទូលាយដល់ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងរាជធានីខេត្ត។

ឯកឧត្តមប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ ការខិតខំប្រឹងប្រែង របស់ឯក ឧត្តម ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្ល របស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តម កង ណែម និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី តាមជួយបីបាច់ថែរក្សា ឯកឧត្ដម ព្រមទាំងក្រុមគ្រួសារ មានសុខភាព ល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈ ដទៃឡើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm