លោក Zelenskyy អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​រុស្ស៊ី និង​សុំ​ការផ្គត់ផ្គង់​បន្ថែមទៀត​

2022/04/08 09:45:28 pm        993

​​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​អំពាវនាវ​ឱ្យប្រទេស​នានា ​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង​បន្ថែមទៀតលើ​ប្រទេស​រុស្ស៊ី​ ក្នុង​គោលបំណងដើម្បី​ព្យាយាមបញ្ចប់សង្គ្រាម​។​ ​ថ្លែង​នៅក្នុង​សុន្ទរកថា លោក Zelenskyy បាន​និយាយថា​ ទណ្ឌកម្ម​បច្ចុប្បន្ន​គឺ​មិនទាន់​គ្រប់គ្រាន់ ជា​អ្វីដែល​ត្រូវការ​ចាំបាច់​ដើម្បី​បញ្ឈប់​រុស្ស៊ី និង​បញ្ឈប់​សង្គ្រាម​នោះទេ​។

លោកបាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន​។ លោក​បាន​និយាយថា អ៊ុយ​ក្រែ​នត្រូវការអាវុធ​ដែល​អាចឱ្យ​យើង​ឈ្នះ​នៅលើ​សមរភូមិ​។ សម្ព័ន្ធមិត្ត​ប្រទេស​លោកខាងលិច​បាន​បង្កើន​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ដាក់​ទៅលើ​ទីក្រុង​មូ​ស្គូ​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​សភា​សហរដ្ឋអាមេរិក​បាន​បោះឆ្នោត​ដើម្បី​ផ្អាក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយរុស្ស៊ី និង​ហាមឃាត់​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី ខណៈដែល​សហភាព​អឺរ៉ុប​បានអនុម័ត​ទណ្ឌកម្ម​ថ្មី រួមមានទាំង​បម្រាម​ហាមឃាត់​លើ​ការ​នាំចូល​ធ្យូងថ្ម​។​

​នៅក្នុង​សុន្ទរកថាលោក​Zelenskyy បាន​ស្វាគមន៍​ចំពោះ​វិធានការ​របស់​មហាសន្និបាតអង្គការសហប្រជាជាតិ​។ លោក​និយាយថា ប្រទេស​រុស្ស៊ី​កំពុង​ប្រមូល​សាកសព​ប្រជាជន​ដែល​ត្រូវបានសម្លាប់​នៅក្នុង​ទីក្រុង Mariupol ដែល​លោក​បាន​និយាយថា បន្ទាប់មក​អាច​ត្រូវបានប្រើប្រាស់​ដើម្បីចោទប្រកាន់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ថា ​បានសម្លាប់​ប្រជាជន​របស់​រុស្ស៊ី​។​ ​មេដឹកនាំ​អ៊ុយ​ក្រែ​នបាន​ស្វាគមន៍ ​ចំពោះ​ការវិល​ត្រឡប់មកវិញ​របស់​អ្នកការទូត​ទួរគី ស្លូ​វេ​នី និងប្រទេស​លី​ទុយ​អា​នី​មកកាន់​ទីក្រុង​គី​វ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ផ្សេងទៀតបើកស្ថានទូត​របស់ពួកគេ​ ឡើងវិញ​នៅក្នុង​រដ្ឋធានី​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        8
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        13
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm