[UPDATE] ខ្មាន់កាំភ្លើងព្យាយាមសម្លាប់លោក Trump និងគណៈរដ្ឋមន្ត្រីនៅឯពិធីទទួលទានអាហារពេលល្ងាច

2026/04/27 03:06:44 pm        138

ក្រុមអ្នកស៊ើបអង្កេតកាលពីថ្ងៃអាទិត្យ២៦មេសា បាននិយាយថា ខ្មាន់កាំភ្លើងដែលបានព្យាយាមសម្រុកចូលពិធីទទួលទានអាហារពេលល្ងាចមួយចូលរួមដោយលោក Donald Trump មានគម្រោងធ្វើឃាតប្រធានាធិបតីអាមេរិក និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ខណៈការត្រួតពិនិត្យកាន់តែខ្លាំងលើសន្តិសុខនៃព្រឹត្តិការណ៍នេះ។ 

លោក Trump ដែលត្រូវបានភ្នាក់ងារសេវាសម្ងាត់ប្រញាប់ប្រញាល់ជម្លៀសចេញពីសាលសណ្ឋាគារនៅទីក្រុងវ៉ាស៊ីនតោន បានបង្ហោះវីដេអូខ្មាន់កាំភ្លើងដែលកំពុងព្យាយាមរត់គេចខ្លួនឆ្លងកាត់ចំណុចត្រួតពិនិត្យសន្តិសុខ។

បន្ទាប់ពីការបាញ់ប្រហារតបតគ្នាមួយសន្ទុះជាមួយភ្នាក់ងារផ្សេងៗ ជនសង្ស័យវ័យ៣១ឆ្នាំ ឈ្មោះ Cole Tomas Allen ត្រូវបានឃុំខ្លួននៅកន្លែងកើតហេតុ ហើយត្រូវបានសួរចម្លើយកាលពីថ្ងៃអាទិត្យ មុនពេលជនល្មើសត្រូវចូលបង្ហាញខ្លួននៅតុលាការនៅថ្ងៃបន្ទាប់។ លោក Trump បានចែករំលែករូបថតរបស់ជនសង្ស័យដែលត្រូវបានដាក់ខ្នោះដៃនៅលើកម្រាលឥដ្ឋសណ្ឋាគារ។

លោកTodd Blanche រដ្ឋអាជ្ញាស្តីទីសហរដ្ឋអាមេរិក បានប្រាប់កម្មវិធី "Face The Nation" របស់ ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យថា លោកមិនបានសហការយ៉ាងសកម្មទេ។លោករំពឹងថាខ្មាន់កាំភ្លើងនឹងត្រូវបានចោទប្រកាន់ជាផ្លូវការនៅព្រឹកស្អែកក្នុងតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន។

លោក Blanche បានបន្ថែមថា ពុំមានហេតុផលអ្វីបន្ថែមទៀតត្រូវបានគេដឹងអំពីការវាយប្រហារនោះទេ ដោយបញ្ជាក់ថាជនសង្ស័យ ដែលប្រដាប់ដោយកាំភ្លើងវែង កាំភ្លើងខ្លី និងកាំបិត កំពុងស្នាក់នៅសណ្ឋាគារ Washington Hilton ជាកន្លែងដែលពិធីទទួលទានអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍២៥មេសា។

លោក Blanche បាននិយាយថា ពួកលោកជឿថាជនល្មើស បានធ្វើដំណើរតាមរថភ្លើងពីទីក្រុង Los Angeles ទៅ Chicago ហើយបន្ទាប់មកពី Chicago ទៅ Washington។ វាហាក់ដូចជាខ្មាន់កាំភ្លើងបានទិញអាវុធទាំងនេះក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm