ការវាយប្រហារដោយគ្រាប់បែកនៅប្រទេសកូឡុំប៊ី សម្លាប់មនុស្សច្រើននាក់នៅមុនការបោះឆ្នោត

2026/04/27 05:16:42 pm        82

ការវាយប្រហារដោយគ្រាប់បែកនៅលើផ្លូវហាយវ៉េនៅភាគនិរតីប្រទេសកូឡុំប៊ី បានសម្លាប់មនុស្ស ១៩ នាក់ និងរបួសយ៉ាងហោចណាស់ ៣៨ នាក់ ជារលកនៃអំពើហិង្សាចុងក្រោយនៅមុនការបោះឆ្នោតប្រធានាធិបតី នៅខែក្រោយ។ រថយន្តក្រុង និងរថយន្តទេសចរណ៍ ត្រូវបានបំផ្លាញនៅក្នុងការបំផ្ទុះកាលពីថ្ងៃសៅរ៍នៅលើផ្លូវហាយវ៉េ Pan-American។

រថយន្តជាច្រើនគ្រឿង ត្រូវបានក្រឡាប់ដោយកម្លាំងផ្ទុះ។ អភិបាលតំបន់ បានផ្តល់ចំនួនអ្នកស្លាប់ថាមាន ១៤ នាក់ និងអ្នករងរបួសមាន៣៨ នាក់ ប៉ុន្តែវិទ្យាស្ថានជាតិវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកោសល្យវិច្ច័យ បាននិយាយកាលពីថ្ងៃអាទិត្យថា វិទ្យាស្ថានបានចាប់ផ្តើមពិនិត្យសាកសពចំនួន ១៩ នាក់។

មេបញ្ជាការយោធា លោក Hugo Lopez បាននិយាយក្នុងសន្និសីទសារព័ត៌មានថា គ្រាប់បែកបានផ្ទុះបន្ទាប់ពីអ្នកវាយប្រហារ បានបញ្ឈប់ចរាចរណ៍ដោយបិទផ្លូវជាមួយរថយន្តក្រុង និងរថយន្តមួយគ្រឿងផ្សេងទៀត។ ការវាយប្រហារ កើតឡើងនៅមុនការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅជាង១ខែខាងមុខ ដោយអ្នកបោះឆ្នោតនឹងធ្វើការជ្រើសរើសអ្នកបន្តតំណែងពីប្រធានាធិបតី លោក Gustavo Petro។

លោក Petro បានស្តីបន្ទោសការបំផ្ទុះគ្រាប់បែកទៅលើលោក Ivan Mordisco ជាឧក្រិដ្ឋជនដែលគេតាមចាប់ខ្លួនរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។ អំពើហិង្សា បានកើតឡើងបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃសុក្រលើមូលដ្ឋានយោធាមួយកន្លែងក្នុងទីក្រុង Cali ជាទីក្រុងធំទីបីរបស់ប្រទេសកូឡុំប៊ី បណ្តាលឱ្យមនុស្សពីរនាក់រងរបួស និងបង្កឱ្យមានការវាយប្រហារជាបន្តបន្ទាប់នៅក្នុងតំបន់ Valle del Cauca និងតំបន់ Cauca។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        43
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm