កីឡា ២ប្រភេទមកដល់មាតុភូមិវិញ អមមមេដាយប្រាក់ ១ ក្រោយ​ចប់ភារកិច្ច​ក្នុង​កីឡាលើ​ឆ្នេរ​ខ្សាច់​អាស៊ី នៅចិន

2026/04/27 05:19:54 pm        102

ប្រតិភូ និងអត្តពលិកកីឡាទ្រីយ៉ាត្លុង និងកីឡាជឺជីតស៊ូ បានត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយ​បញ្ចប់ភារកិច្ចរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅ​ទីក្រុង Sanya ប្រទេសចិន កាលពីថ្មីៗ ដោយនាំមកនូវមេដាយប្រាក់ ១គ្រឿងជូនជាតិមាតុភូមិ ដោយ​កីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន។

ដំណើរវិលត្រឡប់របស់ប្រតិភូកីឡាកម្ពុជាទាំង ២ប្រភេទ ដឹកនាំដោយឯកឧត្តម ប៉ុន សុខ អគ្គ​នាយក​ នៃអគ្គនាយកដ្ឋានកីឡា ដែលជាអនុប្រធានប្រតិភូ និងមានការ​ទទួល​ស្វាគមន៍​ពី​មន្ដ្រី​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធជាតិពាក់ព័ន្ធផងដែរ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ។

ឆ្លៀតឱកាសនោះ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបង្ហាញមោទនភាព ក្នុងនាមសហព័ន្ធ សម្រាប់ការដណ្ដើមបានមេដាយប្រាក់ ១គ្រឿងជូនជាតិ ដោយកីឡាការិនីខ្មែរ-បារាំង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ។ នេះជាលើកដំបូង ដែលកីឡាទ្រីយ៉ាត្លុងបានចូលរួមព្រឹត្តិការណ៍កម្រិតទ្វីបនេះ ហើយក៏ជាផលល្អសម្រាប់ការត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន នាខែតុលាខាងមុខផងដែរ។

ដោយឡែកឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានសម្ដែងការសោកស្ដាយ សម្រាប់បេសកកម្មលើកដំបូង នៃការចូលរួមប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ីនេះ ពុំទទួលបានមេដាយជូនជាតិ តែយ៉ាងណាកម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដ្បិតមានឈ្នះ មានចាញ់ ហើយក៏បានជួបម្ចាស់មេដាយកម្រិតពិភពលោក។ ឯកឧត្តមរំពឹងអត្តពលិករបស់ខ្លួន នឹងយកបទពិសោធន៍ទាំងអស់នេះ មកដុសខាត និងពង្រឹងសមត្ថភាពបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតអន្ដរជាតិជាបន្ដបន្ទាប់ ពិសេសការចូលរួមប្រកួតលើកក្រោយៗ ដើម្បីប្រជែងមេដាយជូនជាតិ។

សូមរំឮកថា កម្ពុជាបានបញ្ជូនអត្តពលិក ៤ប្រភេទកីឡាប៉ុណ្ណោះ ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅទីក្រុង Sanya ប្រទេសចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះកីឡា ៣ប្រភេទបានបញ្ចប់ការប្រកួតរបស់ខ្លួន ហើយមាន ២ប្រភេទបានត្រឡប់មកដល់មាតុភូមិវិញហើយ រួមមានកីឡាជឺជីតស៊ូ និងកីឡាទ្រីយ៉ាងត្លុង ។ រីឯកីឡាបាល់ទាត់លើតុ បានបញ្ចប់ការប្រកួត តែនៅរង់ចាំទទួលមេដាយសំរឹទ្ធ ដែលខ្លួនទទួលបានលើវិញ្ញាសានារី ២នាក់ ទល់ ២នាក់។ ចំណែកកីឡាចំបាប់ គ្រោងនឹងធ្វើការប្រកួតនៅថ្ងៃទី២៨-២៩ ខែមេសានេះ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm