UEFA ប្រកាស​គោល​ការណ៍​ហិរញ្ញវត្ថុ​ថ្មី​គ្រប់គ្រង​ការចាយវាយ​របស់​ក្លិប​បាល់ទាត់​អាជីព​

2022/04/08 03:34:31 pm        162

​បាល់ទាត់៖ ​សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បានប្រកាស​ពី​បទបញ្ញត្តិ​ហិរញ្ញវត្ថុ​ថ្មី ដើម្បី​គ្រប់គ្រង​ការចាយវាយ​របស់​ក្លិបបាល់ទាត់​អាជីព​មក​ត្រឹម ៧០% ប៉ុណ្ណោះ​នៃ​ប្រាក់ចំនូល​របស់ខ្លួន ដែល​រួមមាន​ទាំង​ការចាយវាយ​លើ​ប្រាក់​ឈ្នួល ការ​ទិញដូរ​កីឡាករ និង​ការចំណាយ​លើ​ភ្នា​ក់​ទិញដូរ​។

​​រយៈពេល​បី​ឆ្នាំកន្លងមក​នៃ​ការខាតបង់​បាន​កើនឡើង​ពី ៣០លាន​អឺរ៉ូដល់ ៦០លាន​អឺរ៉ូ​ជា​មធ្យម​។ ​​ច្បាប់​ថ្មី​នឹងត្រូវ​បានអនុម័ត​នៅ​ខែមិថុនា​ខាងមុខ ខណៈ​ក្លិប​ទាំងអស់​មាន​ពេល​បី​ឆ្នាំ​ដើម្បី​អនុវត្ត​។ ​​មិន​ប្រញាប់​ពេក​ទេ ការអនុវត្ត​ច្បាប់​ថ្មី​នេះ​នឹង​ត្រូវបាន​ធ្វើជា​ដំណាក់កាលដោយ​ក្លិប​ទាំងអស់​អាច​ចំណាយ​ដល់ ៩០% នៃ​ប្រាក់ចំនូល​នៅ​រដូវ​កាល ២០២៣-២៤ ថយ​មក ៨០% នៃ​ប្រាក់ចំនូល​នៅ​រដូវ​កាល ២០២៤-២៥ និងថយ​ដល់ ៧០% ចាប់ពី​រដូវ​កាល​បន្ទាប់​តទៅ​។ ​​បទបញ្ញត្តិ​ថ្មី​នេះ​ចេញ​ជា​រូបរាង​តាមរយៈ​ការរួមបញ្ចូល​គ្នា​របស់ UEFA និង​សមាគម​ក្លិប​បាល់ទាត់​អឺរ៉ុប ECA ដែលជា​កំណែ​ទម្រង់​ថ្មី​មួយ​លើកដំបូង ចាប់តាំងពី​ច្បាប់​គ្រប់គ្រង​ការចាយវាយ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ២០១០​។

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​ក្លឹប​អាច​ចំណាយ​រហូតដល់ ៥លាន​អឺរ៉ូ​ច្រើនជាង​ពួកគេ​រកបាន​ក្នុង​រយៈពេល​វាយតម្លៃ​បី​ឆ្នាំ​។ ទោះជា​យ៉ាងណាក៏ដោយ ពួកគេ​អាច​ចាយ​លើស​ដល់​ដែន​កំណត់ ៣០លាន​អឺរ៉ូ ប្រសិនបើ​វា​ត្រូវបាន​បោះទុន​ទាំងស្រុង​ដោយ​ការរួមចំណែក​ផ្ទាល់ / ការបង់ប្រាក់​ពី​ម្ចាស់​ក្លឹប ឬ​ភាគី​ពាក់ព័ន្ធ​។ យោងតាម UEFA គំនិត​នេះ​គឺ​ដើម្បី "​ទប់ស្កាត់​ការឡើង​នៃ​បំណុល​ដែល​មិន​ស្ថិតស្ថេរ​"៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm