ទោះឈ្នះកីឡាការិនីអ៊ីរ៉ង់ តែ ស្រីខួច មិនសូវពេញ​ចិត្តគុណ​ផល​ខ្លួន​លើ​សង្វៀន​ប្រដាល់​សកល​អាជីព

2026/04/27 06:02:26 pm        136

ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ វី ស្រីខួច បានបង្ហាញខ្លួនជាថ្មី លើ​សង្វៀន​ប្រដាល់​សកល​អាជីព​ប្រចាំ​ខែ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដោយ​បាន​យក​ឈ្នះ​កីឡា​ការិនី​អ៊ីរ៉ង់ Sahel ដោយពិន្ទុ តែជ័យជម្នះនេះ ហាក់មិនសូវធ្វើ​ឲ្យ​កញ្ញា​​ពេញ​ចិត្ត​នឹង​គុណ​ផល​ខ្លួន​សម្រេចបានឡើយ ក្រោយខកខានប្រកួតយូរពេក។

ស្រីខួច បានលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ខ្លួនបាន​ខក​ខាន​ប្រកួត​ប្រដាល់​សកល ហើយការត្រឡប់មកវិញនេះ កញ្ញាសង្កេតឃើញកម្លាំងហាក់ថយចុះ ស្រប​ពេល​គូ​ប្រកួត​មាន​កាយសម្បទាល្អ សមត្ថភាព និងបច្ចេកទេសល្អផង បានធ្វើឲ្យកញ្ញារាងពិបាក។ តែ​យ៉ាង​ណា​បើមានឱកាស ស្រីខួច ប្ដេជ្ញាខំប្រឹងហ្វឹកហាត់ និងធ្វើឲ្យបានកាន់តែល្អជាងនេះ។

គួរដឹងថា សហព័ន្ធបានរៀបចំកម្មវិធី Dragon the Golden Ring ​ដែល​ជា​ការ​ប្រកួត​កីឡា​ប្រដាល់​សកលកម្រិតអាជីពខែទី៣ នៅសាលកីឡាប្រដាល់សកលនាពហុកីឡដ្ឋានជាតិអូឡាំពិក កាល​ចុងសប្ដាហ៍កន្លងទៅ ដោយមានគូអន្ដរជាតិ ៣ប្រកួត និងគូមិត្តភាពជាតិថ្នាល ២ប្រកួត។ ការប្រកួតនេះ បានទាក់ទាញការគាំទ្រយ៉ាងច្រើនពីមហាជន ទាំងជាតិ និងអន្ដរជាតិ ពិសេស​ការ​ប្រកួត​គូអន្ដរជាតិតែម្ដង។

សម្រាប់លទ្ធផលការប្រកួតប្រចាំខែទី៣ ត្រូវនឹងខែមេសានេះ ក្រៅពីកីឡាការិនី វី ស្រីខួច យ​ក​ឈ្នះ​ពិន្ទុ​លើកីឡាការិនីអ៊ីរ៉ង់ គឺកីឡាករ សៅ រង្សី បានស្មើកីឡាករមីយ៉ាន់ម៉ា Mya Lone Chaw ​ដោយ​ពិន្ទុ ក្នុងនាមគូឯកប្រចាំខែ គ្រាដែលកីឡាករ នា សុវណ្ណ ចាញ់ពិន្ទុកីឡាករមីយ៉ាន់ម៉ា Ritt Kyaw Zin។ ចំណែកគូប្រកួតថ្នាលយុវជន គឺកីឡាករ នូ ផាត ឈ្នះកីឡាករ ភឿន សម្ភព និង​កីឡាករ​ ឈុន ភារុន ឈ្នះកីឡាករ ខេង សួគីម ដោយពិន្ទុដូចគ្នា៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm