លីគកំពូលកម្ពុជា កាន់តែទាក់ទាញការចាប់អារម្មណ៍ ខណៈសល់ ៣សប្ដាហ៍ទៀត នឹងបញ្ចប់

2026/04/27 06:52:17 pm        192

ទោះបីក្រុមជើងឯក ត្រូវបានរកឃើញ តែការប្រកួតប្រជែងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នៅ​តែមានកម្រិតខ្ពស់ ជាទីទាក់ទាញកាន់តែខ្លាំងសម្រាប់អ្នកគាំទ្រ ពិសេសជំនួបរវាងបេក្ខភាព Top-6 ​ស្រប​ពេលនៅសល់ ៣សប្ដាហ៍ទៀតនឹងត្រូវបញ្ចប់រដូវកាល។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺលទ្ធផលការសន្សំពិន្ទុ សប្ដាហ៍ទី១៩ នៃដំណាក់កាលទី២ កាល​ពី​ចុង​សប្ដាហ៍កន្លងទៅ ដោយក្រុម អឹមអាយអាយ កំពង់ដេវ៉ា បានយកឈ្នះភ្នំពេញក្រោន ១-០ គ្រា​ដែល​បឹងកេត ចាញ់អង្គរថាយហ្គឺរ ២-០ និងក្រុមជើងឯកព្រះខ័នរាជស្វាយរៀង វាយ​បក​ស្មើ​ណា​ហ្គាវើល​ដ៍ ១-១ នៅចុងម៉ោង។

សម្រាប់ជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានវិសាខា កីឡាករ សាន គឹមហេង បានរកគ្រាប់បាល់នាំមុខឲ្យ អឹមអូអាយ កំពង់ដេវ៉ា តាំងពីនាទីទី២០ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីភ្នំពេញក្រោន បានព្យាយាមវាយបកយ៉ាងខ្លាំង តែធ្វើមិនបានសម្រេច ដែលនាំឲ្យពួកគេរបូត ៣ពិន្ទុដ៏សំខាន់ ដើម្បីការពារតំណែងលេខ២ របស់ខ្លួន។

ចំណែក្រុមបឹងកេត ដែលជាបេក្ខភាពទទួលបានអាជ្ញាបណ្ណក្លិបពី AFC សម្រាប់រដូវកាលថ្មី បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-០ ។ ២គ្រាប់ ដែលជួយឲ្យក្រុមខ្លាទឹកក្រូច បង្កើតគម្លាត ៣ពិន្ទុពីបឹងកេត រកបានដោយកីឡាករ ទាំ មករា នៅនាទី៦០ និងកីឡាករ Mijland Guytho នៅនាទី៨៩។

ដោយឡែកជំនួបនៅពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រកបានត្រឹម ១ពិន្ទុ ក្រោយវាយបកស្មើក្រុមណាហ្គាវើលដ៏  ១-១ បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ នៅនាទី១៥ ដែលរកបានដោយកីឡាករ Weyderson រហូតដល់នាទី៨៩ ទើបកីឡាករ Peprah Kwame រកបានគ្រាប់តាមស្មើ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

ផ្នែកលើលទ្ធផលនេះ បានធ្វើឲ្យលីគកំពូលកម្ពុជា នាចុងរដូវកាល កាន់តែរន្ថើន និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រដដែល ទោះបីក្រុមព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកជាផ្លូវការក្ដី ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការប្រកួតចំណាត់ថ្នាក់លេខ២ ក្នុងលីគ ដើម្បីមានឱកាសលេងពានរង្វាន់អន្ដរជាតិ ពិសេសក្រុមដែលជាប់អាជ្ញាបណ្ឌក្លិបពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីតែម្ដង។

គិតត្រឹមសប្ដាហ៍ទី១៩ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរកំពូលតារាង មាន ៦៦ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៥០ពិន្ទុ នាំមុខគូ ៣ពិន្ទុប៉ុណ្ណោះ លើក្រុមលេខ៣ អង្គរថាយហ្គឺរ ដែលមាន ៤៧ពិន្ទុ។ រីឯបឹងកេត រក្សាកៅអីលេខ៤ មាន ៤៤ពិន្ទុ លើណាហ្គាវើលដ៏ ឈរលេខ៥ មាន ៤៣ពិន្ទុ និងក្រុម អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៧ពិន្ទុ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm