អាជ្ញា​កណ្តាលអ៊ីតាលី Gianluca Rocchi ផ្អាកតួនាទីខ្លួនឯង ខណៈមាន​ការ​ស៊ើប​អង្កេត​អំពី​បទ​ក្លែង​បន្លំ​កីឡា

2026/04/27 07:02:57 pm        111

លោក Gianluca Rocchi អ្នកទទួលបន្ទុកចាត់តាំងអាជ្ញាកណ្តាលក្នុងលីគកំពូលអ៊ីតាលី បាន​សម្រេច​ផ្អាក​ខ្លួនឯងពីតួនាទី បន្ទាប់ពីមានការរាយការណ៍អំពីការស៊ើបអង្កេតពាក់ព័ន្ធនឹងបទ “ក្លែង​បន្លំ​កីឡា”។

យោងតាមទីភ្នាក់ងារព័ត៌មានអ៊ីតាលី AGI លោក Rocchi ដែលជាអតីតអាជ្ញាកណ្តាលអន្តរជាតិ កំពុង​ស្ថិតក្រោមការស៊ើបអង្កេតចំពោះ “ការចូលរួមសហការនៅក្នុងការក្លែងបន្លំកីឡា” ក្នុង​រដូវ​កាល ២០២៤-២៥ ហើយបានកំណត់ពេលសវនាការដំបូងនៅថ្ងៃព្រហស្បតិ៍ខាងមុខ។

សមាគម​អាជ្ញា​កណ្តាលអ៊ីតាលី (AIA) ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា លោក Rocchi បានផ្អាកខ្លួនឯងពីតួនាទី បន្ទាប់ពីមានការចាប់ផ្តើមស៊ើបអង្កេតដោយការិយាល័យអយ្យការក្រុង Milan។

អង្គភាពនេះក៏បានបញ្ជាក់ផងដែរថា លោក Andrea Gervasoni ដែលជាអ្នកគ្រប់គ្រង VAR សម្រាប់លីគកំពូលទាំងពីររបស់អ៊ីតាលី ក៏បានផ្អាកខ្លួនឯងដែរ បន្ទាប់ពីត្រូវបានដាក់ឲ្យស៊ើបអង្កេតដូចគ្នា។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Rocchi បាននិយាយថា ការសម្រេចផ្អាកខ្លួនឯងពីតួនាទីនៅពេលនេះគឺមានគោលបំណងអនុញ្ញាតឲ្យដំណើរការផ្លូវច្បាប់ប្រព្រឹត្តទៅដោយរលូន ហើយជឿជាក់ថា នឹងអាចបង្ហាញភាពស្អាតស្អំរបស់ខ្លួនបាន និងជាការទទួលខុសត្រូវលើតួនាទី ហើយក៏ចង់ការពារក្រុមអាជ្ញាកណ្តាលទាំងមូល មិនឲ្យរងផលប៉ះពាល់ដោយសារបញ្ហារបស់ខ្លួន

តាមការចោទប្រកាន់ មានការសង្ស័យថា លោក Rocchi បានជ្រើសរើសអាជ្ញាកណ្តាលសម្រាប់ការប្រកួតរបស់ Inter Milan ដោយសារតែក្លិបចប់បាន។

លើសពីនេះ លោក Rocchi ត្រូវបានចោទថា បានដាក់សម្ពាធលើមន្រ្តី VAR ម្នាក់ ដើម្បីជំរុញឲ្យអាជ្ញាកណ្តាលពិនិត្យមើលសកម្មភាពប៉ះដៃក្នុងតំបន់ពិន័យ ក្នុងការប្រកួតដែល Udinese ឈ្នះ Parma ១-០ កាលពីខែមីនាឆ្នាំមុន។

គួរបញ្ជាក់ថា បទល្មើស “ក្លែងបន្លំកីឡា” គឺជាបទល្មើសព្រហ្មទណ្ឌនៅប្រទេសអ៊ីតាលី ដែលអាចផ្តន្ទាទោសអតិបរមាជាប់ពន្ធនាគារដល់ទៅ ៦ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        293
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm